ឯកឧត្តម ចាន់ ចេស្តា អភិបាលនៃគណៈអភិបាលខេត្តកំពត​ បានដឹកនាំក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត អញ្ជើញចែកអំណោយ និងប្រគល់ផ្ទះជូនប្រជាជនក្រីក្រចំនួន២គ្រួសារ

0

កំពត៖ នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ឯកឧត្តម ចាន់ ចេស្តា អភិបាលនៃគណៈអភិបាលខេត្តកំពត បានដឹកនាំក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត អញ្ជើញចែកimg_20161128_131607អំណោយ និងប្រគល់ផ្ទះជូនប្រជាជនក្រីក្រចំនួន២គ្រួសារ នៅភូមិត្រពាំងរពៅ ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត ។ នៅក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លី សារី សមាជិកក្រុមប្រឹក្សាខេត្ត លោកជំទាវ យូ សុគន្ធ អភិបាលរងខេត្តកំពត លោក វ៉ែន ស៊ីថា នាយករដ្ឋបាលសាលាខេត្ត លោក កែវ សុផាន់ នាយកប្រតិបតិ្តសាខាកាកបាទក្រហមខេត្ត លោក ណាសៀត អូស្មាន លោក អ៊ុលវី អូស្មាន ប្រធាននិងអនុប្រធានសមាគមសម្ពន្ធ័យុវជនមុស្លិមកម្ពុជា លោកអ៉ីត ហ៉ីម អ៉ីម៉ាំស្តីទីខេត្ត លោក លី សាម៉េត សមាជិកក្រុមប្រឹក្សាស្រុកទឹកឈូ លោកប្រធាន អនុប្រធានគណៈចលនាសាសនិកឥស្លាម អាជ្ញាធម៌ភូមិ ឃុំ នគរបាលរដ្ឋបាលឃុំ គណៈអ៉ីម៉ាំវិហារត្រពាំងរពៅ ព្រមទាំង សមាជិសមាជិកាជាច្រើនរូបផងដែរ ៕

img_20161128_131600

img_20161128_131603