VIDEO  ឧត្តមសេនីយ៍ សោម ស៊ុន ផ្សព្វផ្សាយការទប់ស្កាត់ការពារជំងឺគ្រុនចាញ់ដល់កងកម្លាំង តំបន់សឹករងកំពង់ធំ

0

កំពង់ធំៈ ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានយកចិត្តទុកដាក់ ពីសុខទុក្ខរបស់យោធពលខេមរភូមិន្ទ ចំណុះឲ្យតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងក្រុមគ្រួសារកងទ័ព នៅតាមវរ​សេនាតូច និងផ្នែកសឹករងស្រុកក្រុង ឲ្យរឹតបន្តឹងការពារទប់ស្កាត់ ការឆ្លងរាលដាលរបស់ជម្ងឺផេ្សងៗ ដែលអាចកើតក្នុង រដូវរំហើយនេះ ជាពិសេសជម្ងឺគ្រុនចាញ់ គ្រុនឈាម ។

ក្នុងនោះក៏បានសំណូមពរឲ្យកងកម្លាំងទាំងអស់ ចូលរួមថែរក្សាសុខភាព អានាម័យ ជុំវិញបន្ទាយនិងគេហ​ដ្ឋាន លុបបំបាត់ភក់ជ្រំា សំបកកង់ឡាន កាប់ឆ្កាព្រៃ ដើម្បីកំចាត់ទីតាំងរបស់មូសដែកគោល ព្រមទាំងលាង សំអាតដង្កូវទឹក ហើយហើយមានការសង្ស័យថាមានជំងឺគ្រុនចាញ់ ត្រូវប្រញាប់ពិនិត្យសុខភាព ដើម្បីចាក់វ៉ាក់សាំងការពារ  ដែលជាយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ក្នុងការលុបបំបាត់ជំងឺគ្រុនចាញ់ ចាប់តាំងពីឆ្នាំ​២០១២ដល់​ឆ្នាំ​២០២៥។

ទើបក្នុងថ្ងៃនេះ មានការប្រជុំផ្សព្វផ្សាយការរាតត្បាតជំងឺឆ្លងពីសត្វមូស មកមនុស្ស ដល់កងកម្លាំងវរសេនាតូចលេខ១នៃតំបន់សឹករងកំពង់ធំ ​ស្ថិតនៅភូមិតាឡែកថ្មី​ ឃុំ​សាលាវិស័យ​ ស្រុក​ប្រសាទ​បល្ល័ង្ក​ ខេត្ត​កំពង់ធំ​ ព្រឹក​ថ្ងៃ​ទី​១៣/១២/២០១៦ ដើម្បីអប់រំ​សុខភាព​ស្តី​ពី​ជម្ងឺ​គ្រុន​ចាញ់​ ជូន​យោធិនចំនួន១០៥នាក់​ ស្ថិត​ក្រោម​អធិបតីភាព​ឧត្តមសេនិយត្រី​ សោម​ ស៊ុន​ មេបញ្ជាការតំបន់សឹករងកំពង់ធំ​ និងលោកវរសេនិយឯក​ សូម៉ារី​ នាយឯកទេសសុខាភិបាលយោធភូមិភាគទី៤​ ។

​លោក​អនុ​សេនីយ៍​ឯក​ លី​ ស៊ីណា​ នាយគិលានដ្ឋានតំបន់សឹករងកំពង់ធំ​ បានបញ្ជាក់​ពីរបាយការណ៍​ ជម្ងឺ​គ្រុន​ចាញ់​គឺចម្លងមកមនុស្សដោយសារមូសដែកគោលញីខាំ​ ក្នុង​នោះដែរក៍បានបញ្ជាក់ជូនពីប្រភេទរោគសញ្ញាធ្ងន់ស្រាលនៃជម្ងឺគ្នចាញ់​ និងវិធាការការពារកុំឲ្យមូសដែកគោលញីខាំផងដែរ​ សូម​បញ្ជាក់​ថា​ កន្លង​មក​នេះ​ ផ្នែក​សុខាភិបាល​តំបន់​ប្រតិបត្តិការ​សឹក​រងកំពង់ធំ​បាន​ចែក​មុងជ្រលក់ថ្នាំ​ជូន​យោធិននិងក្រុមគ្រួសារបាន១០០%រួច​ហើយ​  ដើម្បីប្រើប្រាស់និងការពារជំងឺគ្រុនចាញ់។

ដោយ  ប៊ុន  រដ្ឋា