VIDEO សមត្ថកិច្ចកាំកុងត្រូលចុះប្រតិបត្តិការឆែក រកឃើញផលិតផលខូចគុណភាព នៅផ្សារស្ទឹងសែន

0

កំពង់ធំៈ  លោក លៀង សុភា ប្រធានសាខាកាំកុងត្រូលខេត្តកំពង់ធំសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តចុះត្រួតពិនិត្យ ទំនិញខូចគុណភាព រួមទាំងផលិតផលវិចខ្ចប់គ្មានស្តង់ដា និងចំណីអាហារលាយសារធាតុសាបូរ៉ាក ដែលកំពុងតែចរាចរនៅទីផ្សាស្ទឹងសែន រួមទាំងបានអប់រំដល់ម្ចាស់អជីករផ្សាឲ្យស្គាល់ពីផលិតផលដែល មានផលប៉ះពាល់ដល់សុខភាព និងអាយុជីវិតប្រជាពលរដ្ឋ។

ក្នុងកិច្ចសហប្រតិបត្តិការត្រួតពិនិត្យនេះ សមត្ថកិច្ចបានរកឃើញផលិតផលខូចគុណភាពមួយចំនួន ក្នុងនោះមានចាហួយត្រណាប់ដូងដែលមានសារធាតុកៅស៊ូ  ទឹកដោះគោឆៅ នំសាកឺរ៉ា និង​ឡេលាបខ្លួនដែល ការលាយដោយគ្មានបច្ចេកទេស ក្នុងនោះក៏បានកោតសរសើរចំពោះអជីវករលក់ណែម ជាច្រើននាក់ដែលបាន រើសយកណែមដែលមានគុណភាព និងពុំមានសារធាតុគេមី បន្ទាប់ពីបានធ្វើការអប់រំកន្លងមក  នៅព្រឹកថ្ងៃទី២២ខែធ្នូឆ្នាំ២០១៦ស្ថិតនៅឃុំកំពង់ក្របៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

លោក លៀង សុភា ប្រធានសាខាកាំកុងត្រូលខេត្តកំពង់ធំ បានឲ្យដឹងថា ក្រោយពីបានពិនិត្យមើលផលិត​ផលក្នុងផ្សារ បានរកឃើញក្រុមអជីវករមួយចំនួនដែល បានលក់ពាក់ព័ន្ឋនឹងការកែសម្ភស្ស បានលាយឡេ លាបស្បែកដោយខ្លួនឯង ដោយសារការចេះតៗគ្នា និងពុំមានការបញ្ជាក់ពីស្ថាប័នជំនាញ មូលហេតុទាំងនេះលោកបានដកហូតឡេលាបស្បែកមួយចំនួន យកមករក្សាទុក ហើយបានធ្វើការណែនាំឲ្យក្រុមអជីវករ ទាំងអស់ ធ្វើស្លាកយីហោ លេខទូរស័ព្ទ របស់ខ្លួនភ្ជាប់នឹងគំរបដបឡេ ដើម្បីងាយស្រួលដល់អ្នកដែលមក ប្រើប្រាស់ណាដែលមានបញ្ហា ឲ្យម្ចាស់អ្នកលក់មានការចូលរួមទទួលខុសត្រូវ ទី២ តែបើសិនជាស្នាដៃល្អមាន គុណភាពពិត អ្នកប្រើប្រាស់និងកាម៉ងទិញទៅវិញផងដែរ ចំណែកឡេលាបស្បែកដែលត្រូវបានដកហូត នៅពេលដែលមានការធ្វើស្លាកសញ្ញាបញ្ជាក់ពីហាងរបស់ខ្លួន និងត្រូវបានប្រគល់ឲ្យវិញ។លោកលៀងសុភា ប្រធានសាខាកាំកុងត្រូល បានបញ្ជាក់ថា  លទ្ធផលដែលបានរកឃើញផលិតផលដោយគ្មានគុណភាពមាន ទឹកដោះគោកម៉ាកLactasoy ចំនួន១២ ​ចាហួយត្រណាប់​ដូងម៉ាក​THaNH BiNH ចំនួន២០កញ្ចប់ នំសាកឺរ៉ា ចំនួន១៥កញ្ចប់ ឡេលាបស្បែកដែល ៣០កំប៉ុង ការចុះត្រួតពិនិត្យនេះ ត្រូវបានធ្វើឡើង ជាប្រចាំ ដើម្បីសុំឲ្យប្រជាពលរដ្ឋ រួមទាំងក្រុមអជីវករ ចូលរួមទប់ស្កាត់ការលក់ទំនិញខូចគុណភាព ផលិតគ្មានស្តង់ដា អាហារគ្មានអានាម័យ ដើម្បីថែរក្សាសុខភាពប្រជាពលរដ្ឋទាំងអស់ កាត់បន្ថយការមានជំងឺ ដោយសារតែប្រើប្រាស់ផលិតផលដោយគ្មានគុណភាព ព្រោះអាហារដែលគ្មានអានាម័យ និងផលិតផលគ្មានគុណភាពប្រៀបបានទៅនិងអាវុធ សម្លាប់មនុស្សដោយត្រជាក់។

ដោយ  ប៊ុន រដ្ឋា