យុវជន២នាក់ត្រូវនគរបាលប៉ុស្ថ៍ឃាត់ខ្លួនជាមុខសញ្ញាសេពគ្រឿងញៀន នៅក្រុងបានលុង

0

ដោយ: យក្ខឡោម

ខេត្តរតនគិរី៖ នៅវេលាម៉ោង ១២ នឹង៤០នាទីយប់ថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧ កម្លាំងប៉ុស្ថ៍នគរបាលរដ្ឋបាលសង្កាត់បឹងកន្សែង សហការជាមួយកម្លាំងអធិការនគរបាលក្រុងបានលុង បានដើរល្បាតនៅចំណុចភូមិអូរកន្ទិល សង្កាត់បឹងកន្សែង ក្រុងបានលុង ​បានប្រទះឃើញជន

សង្ស័យចំនួន២នាក់ក៍បានធ្វើការឃាត់ខ្លួនមកកាន់អធិការនគរបាលក្រុងបានលុងដើម្បីធ្វើការសួរនាំ។យោងតាមរបាយការនគរបាលក្រុងបានលុងបានឲ្យដឹងថា ជនសង្ស័យ២នាក់ ទី១- ឈ្មោះកឺត លីង ភេទប្រុស អាយុ១៨ ឆ្នាំជនជាតិគ្រឹង មានទីលំនៅបច្ចុប្បន្ន ភូមិក្រឡូង ឃុំល្អក់ ស្រុកអូរជុំ មុខរបរមិនពិតប្រាកដ
ទី២- ឈ្មោះ សាន គុយ ភេទប្រុស អាយុ១៩ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ន ភូមិត្រចង ឃុំអូរជុំ ស្រុកអូរជុំ មុខរបរមិនពិត ប្រាកដ។ក្រោយពីការសាកសួរ និងធ្វើតេស្ត ទឹកនោមបឋមពីការិយាល័យគ្រឿងញៀនខេត្តឃើញថាលទ្ធផលវិជ្ជមាន (+)ទាំង២នាក់។

បច្ចុប្បន្នត្រូវបានធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យា ប្រគល់ឲ្យអាណាព្យាបាល យកទៅអប់រំបន្ដ ៕