VIDEO សមត្ថកិច្ចកាំកុងត្រូលចុះប្រតិបត្តិការឆែក រកឃើញផលិតផលខូចគុណភាព នៅផ្សារកំពង់ក្តី  

0

សៀមរាបៈ សាខាកាំកុងត្រូលខេត្តសៀមរាប និងអាកាសយាន្តដ្ឋានសៀមរាប សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តនិងសូ សេដ្ឋា តំណាងរដ្ឋបាលស្រុកជីក្រែង ចុះត្រួតពិនិត្យ ទំនិញខូចគុណភាព រួមទាំងផលិតផលវិចខ្ចប់គ្មានស្តង់ដា និងចំណីអាហារលាយសារធាតុសាបូរ៉ាក ដែលកំពុងតែចរាចរនៅទីផ្សាកំពង់ក្តី រួមទាំងបានអប់រំដល់ម្ចាស់អជីករផ្សាឲ្យស្គាល់ពីផលិតផលដែល មានផលប៉ះពាល់ដល់សុខភាព និងអាយុជីវិតប្រជាពលរដ្ឋ។

ក្នុងកិច្ចសហប្រតិបត្តិការត្រួតពិនិត្យនេះ សមត្ថកិច្ចបានរកឃើញផលិតផលហួសសុពលភាពមួយចំនួន ដូចជាទឹកផ្លែឈើ នំកញ្ចប់ និងទឹកក្រូចមួយចំនួន ក្នុងនោះក៏បានកោតសរសើរចំពោះអជីវករលក់គុយទាវ  លក់ប្រហុក លក់ជ្រក់ស្ពៃ និងសាច់ក្រក អំបិល ដែលបានអនុវត្តតាមការណែនាំកន្លងមក ក្រោយពីពិនិត្យរកឃើញផលិតផលដែលបានលក់គឺមានគុណភាព និងពុំមានសារធាតុគេមី  នៅព្រឹកថ្ងៃទី០៥ខែមករា ឆ្នាំ២០១៧ស្ថិតនៅឃុំកំពង់ក្តី  ក្នុងផ្សារកំពង់ក្តី សៀមរាប។

ប្រជាពលរដ្ឋមួយចំនួនធំ មានសេចក្តីរីករាយត្រេតអរយ៉ាងខ្លាំង ចំពោះចំណាត់ការរបស់សមត្ថកិច្ច ដែលបាន ចុះត្រួតពិនិត្យទំនិញដែលកំពុងតែដាក់លក់នៅទីផ្សារកំពង់ក្តី ដើម្បីកាត់បន្ថយការយកទំនិញខូចគុណភាព មកលក់ ឬទំនិញលាយសារធាតុគេមី ដែលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពប្រជាពលរដ្ឋ និងសុំឲ្យកាំកុងត្រូវចុះពិនិត្យឲ្យបានទៀងទាត់ ទើបអាចលុបបំបាត់ការនាំយកផលិតផលខូចគុណភាពមកលក់នៅក្នុង ទីផ្សាកំពង់ក្តី។

លោកលោក ង៉ែត ចេក  ប្រធានសាខាកាំកុងត្រូល បានបញ្ជាក់ថា  សម្រាប់ទំនិញដែលហួសសុពលភាព ត្រូវបានធ្វើកំណត់ហេតុដកហូត ដើម្បីប្រមូលផ្តុំយកទៅរក្សាទុកដើម្បីធ្វើពិធីកំទេចនៅថ្ងៃក្រោយ ក្រៅពីបាន ដកហូតហើយ ក្រុមការងារបានធ្វើការណែនាំដល់ម្ចាស់អាជីវករ ឲ្យចេះមើលកាលបរិឆ្ឆេតនូវទំនិញ ដែលបានទិញយកមកលក់ ព្រមទាំងបានណែនាំមិនឲ្យយក គ្រឿងបរិភោគដាក់លក់ក្បែរសារធាតុគេមី ដូចសាប៊ូបោកខោអាវ និងសាប៊ូលាងចាន  ទឹកថ្នាំអន្តរាយ និងណែនាំឲ្យមានការវេចខ្ចប់ឲ្យបានត្រឹមត្រូវ ដើម្បីសុំឲ្យប្រជាពលរដ្ឋ រួមទាំងក្រុមអជីវករ ចូលរួមទប់ស្កាត់ការលក់ទំនិញខូចគុណភាព ផលិតគ្មានស្តង់ដា អាហារគ្មានអានាម័យ ដើម្បីថែរក្សាសុខភាពប្រជាពលរដ្ឋទាំងអស់ កាត់បន្ថយការមានជំងឺ ដោយសារតែប្រើប្រាស់ផលិតផលដោយគ្មានគុណភាព ព្រោះអាហារដែលគ្មានអានាម័យ និងផលិតផលគ្មានគុណភាពប្រៀបបានទៅនិងអាវុធ សម្លាប់មនុស្សយ៉ាងត្រជាក់ លោកនឹងចុះពិនិត្យវិលជុំគ្រប់ផ្សារក្នុងខេត្តសៀមរាប។

ដោយ  ប៊ុន រដ្ឋា