ថ្ងៃជ័យជម្នះ៧មករាឆ្នាំ១៩៧៩គឺជាថ្ងៃកំណើតទី២របស់ប្រជាជនកម្ពុជា!

0

សួន លីណា

ព្រះវិហារ៖ នៅក្នុងរយះពេលតែ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ពួកប៉ុលពតបានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ សង្គមជាតិឲ្យរលំរលាយ ខ្ទិចខ្ទីដល់ឬគល់ រួមទាំងសិទ្ធសេរីភាពត្រូវ
បានលប់បំបាត់អស់ទាំងស្រុង មិនតែប៉ុណ្ណោះ ប៉ុលពតបាន កាប់សំលាប់ ប្រជាជនស្លូតត្រង់អស់ជាង៣លានអ្នកយ៉ាងអាណោចអាធម្ម ច្បាស់ណាស់ថា បើគ្មានថ្ងៃជ័យជម្នះ៧មករា ឆ្នាំ ១៩៧៩ ក៍គ្មានថ្ងៃជ័យជម្នះ៧មករា ឆ្នាំ២០១៧ ដែរ នេះគឺជាប្រសាសន៍លើកឡើង របស់ឯកឧត្តម ឧត្តមសេនីយ៍ ទោ ដួង សំនៀង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ ក្នុងពិធីអង្គមីទ្ធិញ អបអរសារទរទិវាជ័យជម្នះ៧មករា ឆ្នាំ១៩៧៩ ៧មករា ឆ្នាំ២០១៧ ខួបអនុស្សាវរីយ៍លើកទី៣៨ នៅទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ នាព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៧ ។
លោកឧត្តមសេនីយ៍ត្រី ភោក សារី មេបញ្ជាការរង កងពលតូចអន្តរាគមន៍លេខ៧ បានបញ្ជាក់អំពីអត្ថន័យនៅក្នុងសុន្ទរ កថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណ បក្សប្រជាជនកម្ពុជាថា ថ្ងៃ៧ មករា ឆ្នាំ១៩៧៩ គឺជាថ្ងៃជ័យជម្នះ ជាប្រវត្តិសាស្ត្ររបស់ប្រជាជនកម្ពុជា ដែលបាន វាយផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត បញ្ចប់សម័យកាលដ៍ខ្មៅងងិតបំផុតនៃកម្ពុជា ហើយបើកឡើងនូវទំព័រ សករាជថ្មីគឺ ឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម ។ ព្រមជាមួយគ្នានេះ យើងទាំងអស់គ្នា សូមលំឳនកាយ សង្រួមចិត្តគោរពវិញ្ញាណក្ខ័ន្ធជនរួមជាតិជាង ៣លានអ្នកដែលបានបាត់បង់ជីវិត ទៅយ៉ាង អាណោចអាធម្ម និងអយុត្តិធម៏បំផុតនៅក្រោមរបបប្រល័យពូជសាសន៍ សូមឲ្យដួងវិញ្ញាណក្ខ័ន្ធវីរកម្មាភិបាល យុទ្ធជន យុទ្ធនារី នៃរណសិរ្សសាគ្គីសង្គ្រោះជាតិកម្ពុជា និងវីរកងទ័ពស្ម័គ្រវៀតណាម ដែលបានលះបង់យ៉ាងធំធេង ក្នុងការប្រយុទ្ធ ដើម្បីផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត និងការពារ ការរស់ឡើងវិញរបស់កម្ពុជា សូមឲ្យ ដួងវិញ្ញាណក្ខ័ន្ធ លោកអ្នកទាំងអស់នោះទៅកាន់ សុខគតិភពជារៀងដ៍រាបទៅ ។
ឯកឧត្តម ឧត្តមសេនីយ៍ ទោ ដួង សំនៀង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ បានលើកឡើងថា ស្មារតីជ័យ ជម្នះ៧ មករា ស្ថិតស្ថេរ និងរស់រវើកជានិច្ច ក្នុងដួងចិត្តរបស់ប្រជាជនកម្ពុជាគ្រប់ៗរូប និងគ្រប់ជំនាន់ ព្រោះស្មារតី៧ មករា ជាពន្លឺបង្ហាញផ្លូវយើងទាំងអស់គ្នាឲ្យឆ្លងកាត់នូវគ្រប់ឧបសគ្គ លំបាកនានាឆ្ពោះទៅរកជ័យជម្នះគ្មានទីបញ្ចប់ ។ ព្រោះថានៅពេលបច្ចុប្បន្ននេះប្រជាជនគ្រប់ៗរូប មានក្តីសោមនស្សរីតរាយចំពោះសមទ្ធិផលនានា លើគ្រប់វិស័យ ដែលសម្រាច់បាន ក្រោមការខិតខំប្រឹងប្រែងរបស់គណបក្សប្រជាជនកម្ពុជា នៃការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណតំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៥ នៃរដ្ឋសភា ។ ពិសេស កំណែទម្រុងនៅរដ្ឋបាល ថ្នាក់ក្រោមជាតិ រួមទាំងថ្នាក់ឃុំសង្កាត់ ទទួលបានការគាំទ្រ និងការចូលរួមយ៉ាង ទូលំទូលាយ ពីប្រជាជនគ្រប់មជ្ឍដ្ឋាន និងពីសហគមន៍អន្តរជាតិ ធានាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ យ៉ាងល្អប្រសើរ ក្នុងកម្រិតទាបជាង ៥% និងអាត្រាប្តូប្រាក់មានស្ថិរភាព ៕