ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យអំពាវនាវអោយប្រជាពលរដ្ឋ យុវជនគាំទ្រនយោបាយបក្សនិងកុំចូលរួមធ្វើបដិវត្តពណ៍

0

បន្ទាយមានជ័យ:   ថ្លែងក្នុងមិទ្ទិញរំលឹកខួបអនុស្សាវរីយ៍លើកទី៣៨នៃទិវាយជំនះ៧មករា១៩៧៩ ៧មករា២០១៧នៅខេត្តបន្ទាយមានជ័យឯកឧត្តម អ៊ុងអឿន ប្រធានគណបក្សប្រជាជនខេត្តបន្ទាយមានជ័យបានអំពាវនាវដល់ប្រជាពលរដ្ឋនិងយុវជនធ្វើយ៉ាងណាកុំចូលរួមក្នុងចលនានានាដែលនាំអោយមានបដិវត្តពណ៍ ធ្វើអោយប្រទេសជាតិធ្លាក់ក្នុងភាពវិនាសមហន្តរាយដោយងាកមកគាំទ្រគោលនយោបាយបក្សប្រជាជនដែលនាំមកនៅសន្តិភាពបង្រួបបង្រួមជាតិ និងការអភិវឌ្ឍន៍។
បន្ទាប់ពីការអានសន្ទរកថាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាដោយឯកឧត្តម អ៊ុង អឿន ប្រធានគណបក្សប្រជាជនខេត្តបន្ទាយមានជ័យដែលបានឆ្លុះបញ្ចាំងគ្រប់ជ្រុងជ្រោយចំពោះខួបអនុស្សាវរីយ៍លើកទី៣៨នៃទិវាជ័យជំនះ៧មករាជាប្រវត្តិសាស្រ្ត ក៍បានរំលេចចេញនូវសភាពការណ៍ទូទៅនៃព្រះរាជាណាចក្រកម្ពុជាកំពុងមានការអភិវត្តន៍ទៅ ល្អប្រសើរលើគ្រប់វិស័យ។
អង្គមិទ្ទិញនេះធ្វើឡើង ដោយមានការអញ្ញើញចូលរួមយ៉ាងកុះករ ពីសំណាក់ ឯកឧត្ដម សួន បវរអនុប្រធានគណបក្សខេត្ត និងជាអភិបាលខេត្តបន្ទាយមានជ័យលោកជំទាវ លោក លោកស្រី ជាសមាជិកសភា ក្រុមការងារថ្នាក់កណ្ដាល ចុះជួយខេត្ត សមាជិកសមាជិការ គណៈកម្មាធិការបក្សខេត្ត ប្រធាន អនុប្រធាន មន្ទីរ មន្ត្រីរាជការ អង្គភាព នានាជុំវិញខេត្ត គណបក្សស្រុក ក្រុង សង្កាត់ លោកគ្រូអ្នកគ្រូ សិស្សនិស្សិត យុវជនកាកបាទក្រហម កាយរឹទ្ធិ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ថ្នាក់ដឹកនាំ និងក្រុមការងារយុវជនខេត្ត ពាណិជ្ជករ អាជីវករ និងសហគមន៍សរុប១៣៩០នាក់ ។
ក្នុងគោលបំណងធ្វើឲ្យសមាជិក សមាជិការ គណបក្សគ្រប់រូប ជាពិសេសសមាជិកក្នុងស្រទាប់យុវវ័យ និងមហាជន បានយល់ច្បាស់អំពីអត្ថន័យធំធេង ជាប្រវត្តិសាស្ត្រនៃជ័យជំនះ៧មករា ព្រមទាំងស្នាដៃធំៗ ដែលគណបក្សប្រជាជនកម្ពុជាសម្រេចបានជូនជាតិ តាំងពីក្រោយថ្ងៃជ័យជំនះ ៧ មករា រហូតដល់បច្ចុប្បន្ន ធ្វើឲ្យសាធារណៈមតិជាតិ និងអន្តរជាតិ មើលឃើញច្បាស់នូវគោលជំហរ ដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការថែរក្សាសន្តិភាព ស្ថេរភាព និងឯកភាពជាតិ ការលើកស្ទួយប្រជាធិបតេយ្យ សិទ្ធិសេរីភាព និងនីតិរដ្ឋ និងការអភិវឌ្ឍប្រទេសជាតិ ព្រមទាំងការផ្សាភ្ជាប់ រវាងអង្គការចាត់តាំងគណបក្ស និងមន្ត្រីគណបក្សគ្រប់ថ្នាក់ ជាមួយប្រជាជន ។
ឆ្លើយតបនិងគុណបំណាច់នៃជ័យជំនះ៧មករាតំណាងនៃសមាជិកសមាជិកានៃអង្គមិទ្ទិញបានធ្វើការប្តេជ្ញាចិត្តបង្កើនការអប់រំប្រជាពលរដ្ឋជាពិសេសយុវជនជំនាន់ក្រោយអោយបានដឹងនិងចងចាំជានិច្ចនូវអត្ថន័យដ៍ធំផេងនៃជ័យជំនះ៧មករាដែលជាថ្ងៃកំណើតទី២របស់ប្រជាជនគ្រប់រូបនិងពង្រីករាល់សមិទ្ធិផលសង្គមជាតិអោយមានការអភិវឌ្ឍន៍រីកចំរើនជារៀងរហូត។បន្តជម្រុញចលនាមហាជនដើម្បីនាំគ្នាទៅបោះឆ្នោតជូនគណបក្សប្រជាជន៕

ដោយ:ឃិន គន្ធា