ស្ថានីយ៍សូគីមិចស្រុកស្ទោងឆក់ជីវិតជាងទរ ធ្លាក់បាក់ករស្លាប់នៅពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ

0

កំពង់ធំៈ​ មានការភ្ញាក់ផ្អើលមួយនៅក្នុងស្រុកស្ទោង បណ្តាលមកពីជាងទរទឹក ឡើងជួសជុលស្ថានីយ៍ប្រេងឥន្ទះ ស៊ូគីមិច បានឆក់យកជីវិតជាងទរទឹក ធ្លាក់បាក់កស្លាប់ខណៈពេលដែលបញ្ជូនទៅកាន់មន្ទីរពេទ្យ បង្អែកស្រុកស្ទោង នៅ វេលាម៉ោង៧.៣០នាទីព្រឹកថ្ងៃទី១១ខែមករា ឆ្នាំ ២០១៧ ស្ថិតនៅក្នុងភូមិកំពង់ក្តី ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ ។

តាមសាក្សីដែលបានឃើញហេតុការណ៍ បានឲ្យដឹងថា ស្ថានីយ៍ប្រេងឥន្ទះស៊ូគីមិច ស្រុកស្ទោង មានការជួសជុលបាដាន និងរៀបចំដាក់ទូរទឹកថ្មី  ហើយបានឲ្យជនរងគ្រោះឡើងទៅវាស់ដើម្បីដាក់ទរទឹក ក្រោយពីជនរងគ្រោះបានឡើងទៅ​ដល់លើដំបូលស្ថានីយ៍ប្រេង ក៏បានធ្វើការវាស់វែងទីតាំងដែលត្រូវដាក់ទរ ជាងទរភ្លេចខ្លួនមិនបានជាន់លើឆ្អឹងដែកសម្រាប់ចាប់បាដាន​ បែរជាទីជាន់ទៅលើបាដាន ក៏ស្រាប់តែបាក់ធ្លាក់មកក្រោម ដល់ដីបាក់ករ នៅសល់ដង្ហើមចង្រឹត សាច់ញាតិបាននាំទៅមន្ទីរពេទ្យដែលមានចម្ងាយ២០០ម៉ែត្រពីកន្លែងកើតហេតុ ក៏ដាច់ខ្សល់ស្លាប់តែម្តង ក៏ដឹកមកវិញ។

ជនរងគ្រោះត្រូវបានសាច់ញាតិ ឲ្យដឹងថា ឈ្មោះ ឈិត វី ភេទ ប្រុស អាយ៥៩ឆ្នាំ ជាជាងជួសជុលនិងបំពាក់ទរទឹក រស់នៅភូមិឃុំកើតហេតុ នៅថ្ងៃកើតហេតុ ជនរងគ្រោះបានបានងើបព្រលឹម ហើយឡើងទៅលើដំបូល​ដើម្បីវាស់ដាក់ទរទឹក ក៏ធ្លាក់បាក់កតែម្តង។

លោក ខេង សេង ភេទប្រុស អាយុ ៦៩ឆ្នាំ ជាម្ចាស់ស្ថានីយ៍ប្រេងស៊ូគីមិច រស់នៅភូមិឃុំកើតហេតុ  បានឲ្យដឹងថា ស្ថានីយ៍ប្រេងរបស់​លោកត្រូវការជួសជុលបាដាន នឹងដាក់ទរទឹក ក្នុងនោះជាងបាដាន បានធ្វើការវាសវែងទរទឹករួចហើយ សម្រាប់ឲ្យជាង ទរទឹក តែជាងទរទឹក មិនអស់ចិត្តក៏បានឡើងទៅវាស់ដោយខ្លួនឯង ហើយក៏ជាន់បាដានបណ្តាលឲ្យធ្លាក់ស្លាប់តែម្តង  តែទោះជាមានហេតុការណ៍បែបនេះ កើតឡើងក៏លោកចូលរួមសោកស្តាយដែរ ហើយនិងជួយឧបត្ថម្ភថវិកាមួយចំនួន ដល់ក្រុមគ្រួសារសព ដើម្បីធ្វើបុណ្យតាមប្រពៃណី ។

ដោយ  ប៊ុន រដ្ឋា