ពិធីប្រកាសបំពាក់ឋានន្តរសក្ក័ដល់កងរាជអាវុធហត្ថខេត្តកំពង់ធំ៣៥រូប

0

កំពង់ធំ.ឯកឧត្តម ឧត្តមសេនីយ៍. ហង្ស ថុល មេបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ បានមាប្រសាសន៍ថា កងកម្លាំងរាជអាវុធហត្ថទាំងអស់ ត្រូវចងចាំថា អស់លោកមានតួនាទី មានឋនន្តរស័ក្កពាក់នៅថ្ងៃនេះ គឺដោយសារតែថ្ងៃ៧ មករា ឆ្នាំ១៩៧៩ បើគ្មានថ្ងៃ៧មករាក៏គ្មានថ្ងៃនេះ អ្នកមិនចង់បាន៧មករា គឺជាអ្នកមានបំណង់ក្បត់ជាតិ។

.ឯកឧត្តម ឧត្តមសេនីយ៍ត្រី ហង្ស ថុល បានបញ្ជាក់ថា ចំពោះការរៀបចំតួនាទី ចង់បានស័ក្កប៉ុន្មាន គឺត្រូវខិតខំប្រឹងប្រែងអត់ធ្មត់ឲ្យបាន តែខ្ញុំក៏ទទទួលស្គាលថា មានពេលខ្លះខិតខំក៏បានប៉ុណ្ណឹង អ្នកខ្លះមិនបានខំក៏អាចនិងឡើងស័ក្ក ឬក៏អាចឡើងធំជាងណឹងក៏មានដែរ អ្នកខ្លះឡើងមួយឆ្នាំ៣ដងក៏មានដែរ ចំណែកខ្ញុំក៏ខិតខំរៀចចំចាត់ចែង ស្នើរទៅថ្នាក់លើ ក៏ព្រោះអីយើងធ្វើការដូចគ្នា ត្រូវតែទទួលបាន ប្រសាសន៍ នេះ ត្រូវបានលើកឡើងក្នុងពិធី ប្រកាសតែងតាំងផ្លាស់ប្តូរមុខងារនិងបំពាក់ឋានន្តរស័ក្ក នៅរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ ។

ក្រោមការយកចិត្តទុកដាក់របស់.ឯកឧត្តមឧត្តមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ បានខិតខំជម្រុញស្មារតីដល់កងកម្លាំនៃកងរាជអាវុធហត្ថខេត្តកំពង់ធំ ដែលបានប្រឹងប្រែង គោរពតាមបទបញ្ជាថ្នាក់លើដែលបានប្រគល់ជូន និងអនុវត្តតាមតួនាទីមានវិន័យ សីលធម៌ បំរើជាតិមាតុភូមិ ដើម្បីជាការលើកទឹកចិត្ត បានស្នើរសុំឋានន្តរស័ក្កជូនដល់កងកម្លាំង កងរាជអាវុធហត្ថខេត្តកំពង់ធំ ចំនួន ៣៥ រូប. ត្រូវបានប្រកាសតែងតាំងផ្លាស់ប្តូរមុខងារនិងបំពាក់ឋានន្តរស័ក្ក ក្នុងនោះតំឡើងឋានន្តរស័ក្កថ្នាក់ វរសេនីយ៍ទោ. ៩រូប និងឋានន្តរស័ក្កវរសេនីយ៍ត្រី ២៦រូប គួរបញ្ជាក់ផងដែរថា មន្រ្តី៣រូបដែលត្រូវបានតែងតាំងជាមេបញ្ជាការងកងរាជអាវុធហត្ថខេត្តកំពង់ធំ មានលោក តុង ហុងលី លោក ឃុន ប៊ុនហូ និងលោកប៉ាត ចេក ។

.ឯកឧត្តម ឧត្តមសេនីយ៍ត្រី ហង្ស ថុល. បានផ្តាំផ្ញើរ ឲ្យកងកម្លាំងចំណុះឲ្យកងរាជអាវុធហត្ថខេត្តកំពង់ធំ ទាំងអស់ខិតខំប្រឹងប្រែងបន្តទៀត ហើយត្រូវយកស័ក្ក ពាក់បំពេញការងារផង និងយកចិត្តទុកដាក់ គោរពវិន័យ៍នឹងសេចក្តីថ្លៃថ្នូររបស់អង្គភាព ព្រមទាំងចូលរួមបង្រ្កាបបទល្មើសនេសាទ បទល្មើសជលផល និងទប់ស្កាត់ការជួញដូរ និងចែកចាយគ្រឿងញៀន ។

ដោយ បុ៑ន រដ្ឋា