ជនសង្ស័យ៤នាក់ត្រូវនគរបាលឃាត់ខ្លួនពាក់ព័ន្ធករណីប្រើប្រាស់នឹងជួញដូរគ្រឿងញៀន

0

ដោយ យក្ខ ឡោម

ខេត្តរតនគិរី៖ ជនសង្ស័យ៤នាក់ត្រូវបាននគរបាលប៉ុស្ថ៍ឡាបានសៀក ឃាត់ខ្លួនពាក់ព័ន្ធករណីប្រើប្រាស់នឹងជួញដូរនូវសារធាតុ ញៀននៅក្រុងបានលុង។

កាចុះបង្ក្រាបករណីគ្រឿងញៀន នេះបានធ្វើឡើងកាលពីវេលាម៉ោង១២នឹង៣០នាទីថ្ងៃត្រង់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ នៅត្រង់ចំណុចផ្ទះសំណាក់ មិត្តភាពសំណាងល្អ ស្ថិតក្នុងភូមិថ្មី សង្កាត់​ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។

នគរបាលប៉ុស្ថ៍ឡាបានសៀកបានឲ្យដឹងថា ឃាត់ខ្លួនជនសង្ស័យ៤នាក់ទី១- ឈ្មោះ ណម សុខភេទ ប្រុស អាយុ២៩ ឆ្នាំជនជាតិខ្មែរ ទីលំនៅភូមិកំពង់ចាម ឃុំ ប៉ាក់កាឡាន់ ស្រុកវើុនសៃ ខេត្តរតនគិរី មុខរបរ កសិករទី២- ឈ្មោះ ឡេះ សុះភេទ ប្រុស អាយុ ២៥ ឆ្នាំជនជាតិខ្មែរឥស្លាម រស់នៅភូមិតឺន ឃុំ តឺន ស្រុកកូនមុំ ខេត្តរតនគិរី មុខរបរ កម្មករទី៣- ឈ្មោះ ផុន រតនះភេទ ប្រុស អាយុ១៧ ឆ្នាំជនជាតិ ខ្មែរ រស់នៅភូមិអូរកន្តិល សង្កាត់បឹងកន្សែង ក្រុង បានលុង ខេត្តរតនគិរី មុខរបរ មិនពិតប្រាកដ
ទី៤- ឈ្មោះ សីល ហៃភេទ ប្រុស អាយុ២៦ ឆ្នាំជនជាតិខ្មែរឥស្លាម រស់នៅភូមិតឺន ឃុំតឺន ស្រុកកូនមុំ ខេត្តរតនគិរី មុខរបរ កម្មករ។ដកហូតវត្ថុតាងមាន ម្សៅក្រាមពណ៌សថ្លា (សង្ស័យ​ជាសារធាតុញៀន) ១កូនថងតូចនឹងឧបករណ៍មួយចំនួនផងដែរ។

បច្ចុប្បន្នជនសង្ស័យឃាត់ខ្លួននៅអធិការក្រុងបានលុងដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការបន្តតាមនិតិវិធីច្បាប់ ៕