យកដែកកេះបញ្ឆះមើលម៉ាសុិនកាណូតត្រូវផ្ទុះឆេះខ្លោចរងរបួសធ្ងន់ស្រាលពីរនាក់ នៅស្រុកវុើនសៃ

0

ដោយ យក្ខ ឡោម

ខេត្តរតនគិរី៖ យុវជនពីរនាក់ រងការឆេះរោលពីសំណាក់ អណ្តាតភ្លើងម៉ាសុិនកាណូត ( ក្នុងទីងងិត) ខណះយកដែកកេះទៅបញ្ឆះពិនិត្យមើលក្រែងអស់សាំងឬយ៉ាងណា

នោះ? ស្រាប់តែឆាបពីភ្លើងដែកកេះតែម្តង។ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី១៤ ខែមករា ឆ្នាំ ២០១៧ ។យោងតាមរបាយការណ៍ ពីសមត្ថកិច្ចមូលដ្ធានបានអោយដឹងថា៖ យុវជនទាំងពីរនាក់រងការឆាបឆេះពីម៉ាសុិនកាណូតត្រូវបានគេស្គាល់ឈ្មោះ ទី១-ឈ្មោះ ហែល សុី ភេទប្រុស អាយុ១៨ ឆ្នាំ ជនជាតិឡាវ រងរបួសធ្ងន់ធ្ងរ
ទី២- ឈ្មោះ ប៑ុន សាយណយ ភេទប្រុស អាយុ១៦ ឆ្នាំ ជនជាតិឡាវ រងរបួសស្រាលអ្នកទាំងពីរ មានទីលំនៅភូមិប៉ាកកាឡាន់ ឃុំវុើនសៃ ស្រុក វុើនសៃ ខេត្តរតនគិរី មុខរបរ កសិករ។បច្ចុប្បន្ន ជនរងគ្រោះទាំងពីរនាក់ត្រូវបាន ក្រុមគ្រួសារដឹក បញ្ជូនទៅកាន់មន្ទីពេទ្យបង្អែកខេត្តដើម្បីសង្គ្រោះបន្ទាន់ ៕