ពីធីប្រកាសផ្លាស់ប្តូរមុខងារ និងបំពាក់់់់ឋានន្តរស័ក្តជូននាយទាហាន នៃកងរាជអាវុធហត្ថខេត្តមណ្ឌលគីរី

0

មណ្ឌលគិរី៖ លោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី បានថ្លែងនៅព្រឹកថ្ងៃទី១៦ខែមករាឆ្នាំ២០១៧
ក្នុងពីធីប្រកាសផ្លាស់ប្តូរមុខងារ និងបំពាក់ឋានន្តរៈស័ក្កជូននាយទាហាន នៃកងរាជអាវុធហត្ថខេត្តមណ្ឌលគីរីថាៈ ការផ្លាស់ប្តូរតួនាទី មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសែនមនោរម្យ មិនមែនជាការដកហូតតួនាទីនោះទេ គឺលោក លាង ស៊ុនដានិត អត្តលេខៈ០៣៦៣៩០
មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសែនមនោរម្យចាស់ត្រូវបានឡើងឋានន្តរស័ក្តជាវរសេនីយ៍ត្រីដែលត្រូវទៅកាន់មុខតំណែងថ្មីជានាយរងសេនាធិការរដ្ឋានកងឯកភាពកងរាជអាហត្ថខេត្តត្បូងឃ្មុំ ។

លោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង បានបន្តថា ចំពោះលោកអនុសេនីយ៍ឯក ញ៉ឹក សារ៉ុម អត្តលេខ១៩៧៩៩នាយការិយាល័យវិស្វកម្មកងឯកភាពកងរាជអាវុធហត្ថខេត្តមណ្ឌុលគីរី មកកានតំណែងថ្មីជាអនុសេនីយ៍ឯកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសែនមនោរម្យ កងឯកភាពកងរាជអាវុធហត្ថខេត្តមណ្ឌលគីរី ត្រូវបន្តយកចិត្តទុកដាក់ក្នុងការអនុវត្តការងារនៅក្នុងអង្គភាពអោយបានច្បាស់លាស់ នូវការងារនៅក្នុងសង្គម ដូចជាការងារ
ភស្តភា សុខាភិបាល វិស្វកម្ម និងបច្ចេកទេសជាដើម ។

លោកឧត្តមសេនីយ៍ត្រីបានបន្តទៀតថា ក្នុងនាមជាមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសែនមនោរម្យ ធ្វើយ៉ាងណាត្រូវសហការជាមួយអាជ្ញាធរតានដានរកមុខសញ្ញារាល់បទល្មើស និងស្រាវជ្រាវរកប្រភពវត្ថុតាងដែលកើតឡើងនៅក្នុងមូលដ្ឋានអោយបានទាន់ពេលវេលា ដើម្បីការពារនូវសន្តិសុខ និងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋអោយមានសុវត្ថិភាព។

គូរបញ្ជាក់ផងដែរថានៅក្នុងពីធីនេះ នាយទាហ៊ានចំនួន០៧រូបត្រូវបានតំឡើងឋានន្តរស័ក្ត ក្នុងនោះថ្នាក់វរៈសេនីយ៍ត្រីចំនួន០៣រូប ថ្នាក់វរៈសេនីយ៍ទោចំនួន០៤រូបផងដែរ៕