សត្វព្រៃសំពោចក្រអូបចំនួន៣ក្បាល ត្រូវបានព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ ឲ្យទៅមន្ត្រីអភិរក្សនៅឧទ្យានជាតិភ្នំតាម៉ៅ

0

ខេត្តកំពង់ធំះ. សត្វសព្រោធ៣ក្បាល ដែលកងរាជអាវុធហត្ថស្រុកសន្ទុក បានឃាត់ខ្លួនស្ត្រីម្នាក់ កាលពីរសៀលថ្ងៃទី១៣ខែមករាឆ្នាំ២០១៧ ខណពេលដែលកំពុងធ្វើសកម្មភាពដឹកជញ្ជូនតាមផ្លូវជាតិលេខ៦ ក្នុងភូមិសាស្ត្រស្រុកសន្ទុក បម្រុងយកទៅលក់បន្ត តែត្រូវបានឃាត់ខ្លួន យកមកផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម ដើម្បីធ្វើកិច្ចសន្យាបញ្ឈប់ការជួញដូរសត្វព្រៃ។

តាមប្រភពព័ត៌មាន ច្បាសការបានឲ្យដឹងថា ស្រ្តីដែលត្រូវបានឃាត់ខ្លួន បានអះអាងប្រាប់សមត្ថកិច្ចថាលោក ស្រីមិនមែនជាអ្នកជួញដូរនោះទេ តែអ្នកស្រីបានប្រទះឃើញគេដើរលក់ ក៏សម្រេចចិត្តទិញសព្រោធ៣ក្បាលនេះ យកទៅចិញ្ចឹម តែបើមានអ្នកចង់បានក៏លក់បន្តក្រែងបានចំណេញខ្លះតែក៏ត្រូវបានសមត្ថកិច្ចចាប់ តែទោះជាយ៉ាងណានោះអ្នកស្រីស៊ូស្លាប់ មិនព្រមទៅលុះត្រាតែសមត្ថកិច្ចជួយចេញថ្លៃដើមឲ្យខ្លះ ដោយសារគាត់បានសន្សំលុយជាច្រើនខែមកហើយទើបទិញបានសត្វសំពោច៣ក្បាលនេះ បើចាប់សត្សំពោច៣ក្បាលនេះ គាត់គ្មានប្រាក់ឯណាយកទៅចិញ្ចឹកកូនៗទេ ដូច្នេះគាត់សុខចិត្តជាប់គុក បើអស់សត្វបីក្បាលនេះ!ទោះបីជាសមត្ថកិច្ចបានដោះលែងឲ្យត្រឡប់ទៅផ្ទះវិញក៏ដោយ ក៏គាត់មិនទៅដែរ ព្រោះជីវិតគាត់ពឹងលើលុយនេះ ដើម្បីយកទៅចិញ្ចឹមកូន។

លោក អុិត សុធា ព្រះរាជអាជ្ញាសាលាដំបូងខេត្តកំពង់ធំបានឲ្យដឹងថា ដោយយល់ថាស្រ្តីរូបនេះមានកូនតូចហើយមានជីវភាពក្រីក្រ ម្យ៉ាងទៀតពុំមានការយល់ដឹងពីច្បាប់ការពារសត្វព្រៃ និងការជួញដូរសត្វព្រៃខុស ច្បាប់ ក៏បានឲ្យសមត្ថកិច្ចជំនាញធ្វើការអប់រំ ណែនាំហើយ សត្វសព្រោធនឹងត្រូវបានដកហូត តែដោយការ អាណិតអាសូរ ពីលោកព្រះរាជអាជ្ញា បានយកលុយផ្ទាល់ខ្លួនចំនួយ៤សែនរៀលជូនដល់ស្រ្តី ដើម្បីយកទៅប្រកបមុខរបរស្របច្បាប់ ដើម្បីចិញ្ចឹមកូនចៅ ទើបស្រ្តីរូបនេះបានត្រឡប់ទៅផ្ទះវិញ។

ចំណែកសត្វសព្រោធចំនួន៣ក្បាល ត្រូវបានងាប់កូនសព្រោធមួយក្បាល នៅសល់២ក្បាល លោក អុិត សុធា ព្រះរាជអាជ្ញាខេត្តកំពង់ធំ បានប្រគល់ជូនអង្គការវាយអេតនិងមន្ត្រីអភិរក្សសត្វ ប្រចាំតាម៉ៅ ដើម្បីឲ្យសមត្ថកិច្ចមន្ត្រីអភិរក្ស យកទៅព្យាបាលនៅរមណីដ្ឋានភ្នំតាម៉ៅ ដើម្បីដោះលែងឲ្យមានសេរីភាព ដូចសត្វដ៏ទៃទៀត នៅព្រឹកថ្ងៃទី១៦ខែមករាឆ្នាំ២០១៧ ។