ចោរ​ចូល​គាស់​ផ្ទះ​បំ​រ៉ុង​និង​យកលុយ​ទ្រ​ព​សម្បត្តិ ម្ចាស់ផ្ទះ​មក​ទាន់​ប្តឹង​សមត្ថកិច្ច​ក្របួច​ជាប់​

0

​សៀមរាប : ថ្ងៃទី​០៥​ខែមិថុនា ឆ្នាំ​២០១៤​នេះ​នៅវេលា​ម៉ោង​៨.៥០​នាទី​ព្រឹក ជនសង្ស័យ​ឈ្មោះ​ប៉ិច ចឹ​ម ភេទ​ប្រុស​អាយុ​២២​ឆ្នាំ​បាន​ចូល​គាស់​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ភូមិ​ពោធិ​សេរី​ឃុំ​កំពង់ក្តី​ស្រុក​ជីក្រែង​ខេត្តសៀមរាប ។​ ម្ចាស់ផ្ទះ​ឈ្មោះ ឡៅ គឹមស៊ាន ភេទ​ប្រុស មុខរបរ​ជាង​ធ្វើ​ម៉ូតូ មាន ប្រពន្ធ​ឈ្មោះ អ៊ឹង សោភី

ដោយ​ក្រុមគ្រួសារ​ជនរងគ្រោះ​ព្រឹក​ឡើង​បាននាំគ្នា​មក​ផ្សារ​អស់ ជនសង្ស័យ​ក៏បាន​ចូលទៅ​លួច​គាស់​ទ្វា គាស់​បង្អួច​ចូលទៅ​គាស់​ទ្វា​បន្ទប់ គាស់​ទូរ​ប្រុង​យកលុយ និង ទ្រ​ព​សម្បត្តិ តែ​កូនប្រុស​ជនរងគ្រោះ​ទៅ​ទាន់​ក៏​ស្រែកហៅ​អ្នកជិតខាង និង បាន​ទូរស័ព្ទ​ប្តឹង​សមត្ថកិច្ច​ភ្លាមៗ ពេលនោះ​សមត្ថកិច្ច​បាន​សហការ​ជាមួយ​ប្រជាពលរដ្ឋ​ដេញចាប់​ជនសង្ស័យ​រត់​មកដល់​ភូមិ​កំពង់ក្តី​.១.​ឃុំ​កំពង់ក្តី ជនសង្ស័យ​រត់​ចូលទៅ​ពួន​ក្នុង​ស្រះ​ទឹក​សមត្ថកិច្ច​រកឃើញ​ចាប់បាន​នៅវេលា​ម៉ោង​១០.៣០​នាទី​ព្រឹក​ថ្ងៃ​. ខែ​. ឆ្នាំ​ដ៏​ដែល ។

តាម​ចំលើយ​ជនសង្ស័យ​ឈ្មោះ ប៉ិច ចឹ​ម​បាន​ឆ្លើយ​សារភាពថា​ខ្លួន​មាន​ស្រុកកំណើត​នៅ​កំពង់​តា​បែក ខេត្តព្រៃវែង បច្ចុប្បន្ន​ស្នាក់នៅ​ផ្ទះជួល​មុខ​សាលា​វិទ្យាល័យ​បឹងត្របែក​(​ភ្នំពេញ​) ខ្លួន​បាន​ជិះ​រថយន្ត​មក​ចុះ​នៅ​កំពង់ក្តី​ហើយ​មិនមាន​លុយ​ឲ្យ​ថ្លៃ​រថយន្ត​ក៏​ដើរ​ឃើញ​ផ្ទះ​គ្មាន​មនុស្ស​នៅ​ក៏​ចូលទៅ​គាស់​ទ្វារ គាស់​បង្អួច​ចូលទៅ​ក្នុងផ្ទះ គាស់​ទូរ គាស់​ទ្វា​បន្ទប់​ស្រាប់តែ​

ម្ចាស់ផ្ទះ​មក​ទាន់​ក៏​ឡូត​រត់​ចេញពីផ្ទះ តែ​រត់​ពុំរួច​ក៏​ត្រូវបាន​សមត្ថកិច្ច​ចាប់បាន​តែម្តង​។​ បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​ត្រូវបាន​នគរបាល​នៃ​អធិការ​រដ្ឋា​នន​គ​បាល​ស្រុក​ជីក្រែង​ខេត្តសៀមរាប​ចំណាត់ការ​ទៅ​តា​និតិ​វិធី​ជា​បន្ត​។​ ​ ​ដោយ លោក ព្រំ សុខា​?????????? ?????????? ??????????