​មី​ស៊ុយ មី​ស៊ី​ប្រ​លះ​ជាមួយ​នីសា​ន់​បណ្តាល​ឲ្យ​របួស​អ្នកធ្វើដំណើរ​ធ្ងន់​ស្រាល​ចំនួន​៥​នាក់​

0

​ សៀមរាប : នៅ​ថ្ងៃទី​០៤​ខែមិថុនា​ឆ្នាំ​២០១៤​វេលា​ម៉ោង​១.១៥​នាទី​រសៀល​កន្លងទៅរ​ថ​យន្ត​ម៉ា​កមី​ស៊ុយ មី​ស៊ី​ព័​ត៌​ស្លែ​ពាក់​ផ្លាកលេខ​.​យ​.១០៧​ភ​.​ព​.២​បើ​បរ​ដោយ​ម្ចាស់​ឈ្មោះ​វិ​ន សុផល​ភេទ​ប្រុស​អាយុ​៣៥​ឆ្នាំ​ចេញដំណើរ​ពី​ភូមិ​ខ្វាវ ឃុំ​ខ្វាវ​ស្រុក​ជីក្រែង​ខេត្តសៀមរាប​ឆ្ពោះ​ដំណើរ​ទៅ​ខេត្តសៀមរាប.

ដល់​ត្រង់ចំណុច​ផ្លូវកែង​ភូមិ​អណ្តូង​ចាម ឃុំ​បឹង​ម៉ា​លា ស្រុក​ស្វាយ​លើ​ស្រាប់​តែមាន​រថយន្ត​ម៉ាក​នីសា​ន់​ព័​ត៌​សរ​ពាក់​ផ្លាកលេខ​ភ្នំពេញ ២B ៤៥៦៩​បើកបរ​ដោយ​ម្ចាស់​ឈ្មោះ សន បោះពួយ​យ៉ាង​លឿន​មកពី​ទិស​ខាងលិច​បានមក​បុក​ជាមួយ​រថយន្ត​ម៉ាក​មី​ស៊ុយ មី​ស៊ី​យ៉ាង​ពេញទំហឹង​បណ្តាល​ឲ្យ​របួស​អ្នកជិះ​លើ​រថយន្ត​ចំនួន​៥​នាក់ របួសធ្ងន់​២​នាក់ និង ស្រាល​៣​នាក់ ។​ចំណែកឯ​រថយន្ត​ទាំងពីរ​គ្រឿង​ត្រូវបាន​ខូចខាត​ទាំងស្រុង ។

ជនរងគ្រោះ​ទាំង​៥​នាក់​ត្រូវបាន​សមត្ថកិច្ច​យកទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​។​ចំណែកឯ​រថយន្ត​ទាំងពីរ​គ្រឿង​នេះ​ត្រូវបាន​ប៉ូលិស​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយ​លើ រង់ចាំ​ការដោះស្រាយ តាម​ក្រោយ​។​ ​ដោយ លោក ព្រំ សុខា​ ​CIMG1184 CIMG1185