កម្លាំងអធិការដ្ឋាននគរបាលកោះហៅមុខសញ្ញាប្រើប្រាស់គ្រឿងញៀន ចំនួន០៣នាក់អប់រំ និងធ្វើកិច្ចសន្យា

0

កំពត៖ នៅថ្ងៃទី ១៨ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង ៩:០០នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុកអង្គរជ័យ បានកោះហៅមុខសញ្ញាប្រើប្រាស់គ្រឿងញៀន មកអប់រំ និងធ្វើកិច្ច

សន្យាចំនួន ០៣នាក់ រួមមាន : ១.ឈ្មោះ សុខ ពៅ ភេទប្រុសអាយុ ២២ឆ្នាំ នៅភូមិព្រៃខ្ជាយ ឃុំដានគោម ស្រុកអង្គរជ័យ ២.ឈ្មោះ ឈិត នូច ភេទប្រុស អាយុ ២៥ឆ្នាំ នៅភូមិព្រៃធំ ឃុំអង្គភ្នំតូច ស្រុកអង្គរជ័យ ៣.ឈ្មោះ នាក់ ទឹម ភេទប្រុស អាយុ ២២ឆ្នាំ នៅភូមិព្រៃធំ ឃុំអង្គភ្នំតូច ស្រុកអង្គរជ័យ ។ អ្នកទាំងបីបានយល់ព្រមធ្វើកិច្ចសន្យាដើម្បីកែខ្លួន ៕
រីឯស្រុកបន្ទាយមាសវិញ ៖ នៅថ្ងៃទី ១៩ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង ១៤:៣០នាទី កម្លាំងប៉ុស្តិ៍វត្តអង្គខាងជើង និងប៉ុស្តិ៍ត្រពាំងសាលាខាងកើត ស្រុកបន្ទាយមាស បានកោះហៅមុខសញ្ញាប្រើប្រាស់គ្រឿងញៀនមកអប់រំ ធ្វើកិច្ចសន្យា និងឪពុក-ម្តាយមកធានា បានចំនួន ០៣នាក់ (ប្រុស) រួមមាន : ១.ឈ្មោះ យ៉ែម សក្ខរ៉ា អាយុ ២០ឆ្នាំ នៅភូមិតាងើត ឃុំត្រពាំងសាលាខាងកើត ២.ឈ្មោះ បេ រ៉ា អាយុ ២២ឆ្នាំ នៅភូមិពញ្ញាអង្គ ឃុំវត្តអង្គខាងជើង ៣.ឈ្មោះ បេ យ៉ត អាយុ ២២ឆ្នាំ នៅភូមិពញ្ញាអង្គ ឃុំវត្តអង្គខាងជើង ។ អ្នកទាំងបីបានយល់ព្រមធ្វើកិច្ចសន្យាកែខ្លួន ៕