បុរស២នាក់ជិះម៉ូតូលឿនជ្រុលចង្កូតបុកបង្គោលសញ្ញាដងផ្លូវរងរបួសធ្ងន់ទាំង២ នៅស្រុកលំផាត់

0

ដោយ: យក្ខឡោម
ខេត្តរតនគិរី៖ ករណីគ្រោះថ្នាក់ចរាចរណ៍យុវជន២នាក់ជិះម៉ូតូបោះពួយយ៉ាងលឿនជ្រុលចង្កូតទៅបុកបង្គោលសញ្ញាដងផ្លូវរងរបួសធ្ងន់ទាំង២នាក់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩ យប់ថ្ងៃទី២៣ខែមករាឆ្នាំ២០១៧ត្រង់ចំណុចមុខផ្ទះ ឈ្មោះ ថា ណិន តាមបណ្តោយផ្លូវជាតិលេខ៧៦ ចន្លោះបង្គោលគីឡូម៉ែត្រ ២៧៦ -២៧៧ ស្ថិតនៅភូមិព្រួក ឃុំបាតាង ស្រុកលំផាត់ ខេត្តរតនគិរី។

យោងតាមរបាយការណ៍ពីនគរបាលមូលដ្ឋានស្រុកលំផាត់បានឲ្យដឹងថាអ្នកបើកបរ ឈ្មោះ ភី សុផា ភេទប្រុស អាយុ១៨ ឆ្នាំជនជាតិខ្មែរមានទីលំនៅភូមិ ឃុំ ស្រុកបរកែវ
ខេត្តរតនគិរី របួសធ្ងន់ (ផុងលលាដ៍ក្បាលផ្នែកខាងលើថ្ងាស់)អ្នករួមដំណើរ ឈ្មោះ សៅ សារ៉ុងភេទប្រុស២៣ ឆ្នាំជនជាតិ ខ្មែរមានទីលំនៅភូមិ៤ សង្កាត់កាចាញក្រុងបានលុង ខេត្តរតនគិរី របួសធ្ងន់(បាក់ភ្លៅខាងស្តាំ)។អ្នកទាំង២ជិះម៉ូតូម៉ាក យាំម៉ាហាអេចសិនធ័រ ពណ៌ ស លាយទឹកប៊ីច
គ្មានផ្លាកលេខ ជិះម៉ូតូក្នុងទិសដៅពីត្បូងទៅជើង។បច្ចុប្បន្នសមត្ថកិច្ចនគរបាលមូលដ្ឋានបានចុះមកអន្តរាគមន៍ដឹកបញ្ជូនជនរងគ្រោះទាំង២ទៅសង្គ្រោះបន្ទាន់នៅឯមន្ទីពេទ្យបង្អែកខេត្ត ៕