​នគរបាល​ព្រហ្ម​ទ័​ណ្ឌ​ចំណុះ​ស្នងការដ្ឋាន​ន​នគរបាល​ខេត្តសៀមរាប​ទាំង​១២​ក្រុង​ស្រុក​បានទទួល​វគ្គ​បំប៉ន​ជំនាញ​នគរបាល​ព្រហ្ម​ទ័​ណ្ឌ​

0

​សៀមរាប : វគ្គ បំប៉ន​ជំនាញ​នគរបាល​ព្រហ្ម​ទ័​ណ្ឌ​ខាងលើនេះ​បានរៀបចំ​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃទី​០៦​ខែមិថុនា​ឆ្នាំ​២០១៤​នេះ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប រយះពេល​១​ថ្ងៃ ។ ក្រោម​វត្តមាន​ប្រកាស​បើក​វគ្គ​បណ្តុះបណ្តាល​ពី សំណាក់ លោក​វរសេនីយ៍ឯក ថង សា​គុណ ស្នងការរង​និង​ជា​ប្រធានការិយាល័យ​កណ្តាល​នគ​របាល​ព្រហ្ម​ទ័​ណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ។

លោក​វរសេនីយ៍ឯក ថង សា​គុណ បាន​មានប្រសាសន៍​បញ្ជាក់​ដល់​សិក្ខាកាម​ទាំងអស់​ថា​វគ្គ​បំប៉ន​ជំនាញ​នគរបាល​ព្រហ្ម​ទ័​ណ្ឌ​ដែល​យើង​បានរៀបចំ​ធ្វើឡើង​នាពេលនេះ​ក្រោម​ការយកចិត្តទុកដាក់​ខ្ពស់​ជាប្រចាំ​ពី​សំណាក់ ឯ​.​ឩ ឃឹម ប៊ុន​សុង ប្រធាន​គ​ណះ​បញ្ជាការ​ឯកភាព​ខេត្ត​និង​ជា​អភិបាល​នៃ​គ​ណះ​អភិបាលខេត្ត​សៀមរាប​ក៏ដូចជា​លោក ឩ​ត្ត​ម​សេនីយ៍​ទោ សត ណា​ឌី

ស្នងការ​នគរបាល​ខេត្តសៀមរាប​ទើប​ក្នុងនាម ការិយាល័យ​កណ្តាល​នគ​របាល​ព្រហ្ម​ទ័​ណ្ឌ​បានរៀបចំ​ឲ្យ​មាន​វគ្គ​បំប៉ន​នេះ​ឡើង​ថ្វីត្បិតតែ​មាន​រយះពេល​ខ្លី​ក៏ពិតមែន​តែ​វា​មាន​សារសម្ខាន់​ណាស់​សម្រាប់​ការបំពេញបន្ថែម​នូវ​ចំណុះ​ខ្វះខាត​របស់​យើង​ម្នាក់ៗ​ជា​កងកម្លាំង​ក្នុងការ ការពារ​ថែរក្សា​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​សង្គម​ជូន​ដល់​ប្រជាពលរដ្ឋ​ក៏ដូចជា​ភ្ញៀវ​

ទេសចរណ៍​ដែល​តែងតែ​មក​ស្នាក់នៅ​និង​ដើរ​កំសាន្ត​ក្នុង​ខេត្តសៀមរាប​ដែលជា​តំបន់​ទេសចរណ៍​ឲ្យ​កាន់​តែមាន​សុវត្ថិភាព​ថ្វេ​ដង​ស្របតាម​ការអនុវត្ត​នូវ​គោលនយោបាយ​ភូមិ​ឃុំ​មាន​ភាព ។

លោក​បាន​បន្ត​ប្រសាសន៍​ទៀតថា​បន្ទាប់ពី​នគរបាល​ព្រហ្ម​ទ័​ណ្ឌ​ដែលជា​សិក្ខាកាម​មកពី​បណ្តា​ក្រុង​ស្រុក​ទាំង​១២​ចំណុះ ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​បានទទួល​វគ្គ​បំប៉ន​សិក្សា​រៀនសូត្រ​នូវ​ជំនាញ​របស់ខ្លួន​ហើយ​នោះ​ពេល​វិញ​ត្រឡប់​ទៅ​អង្គភាព​រៀងៗ​ខ្លួន​វិញ​ត្រូវខិតខំ​យកចិត្តទុកដាក់​ក្នុងការ​បំពេញ​នូវ​តួនាទី​ភា​រះ​កិច្ច​ស្នូល​របស់ខ្លួន​និង​ត្រូវ​កំណត់​មុខសញ្ញា​

ពិសេស​គឺ​ករណី​ដែល​នៅ​សេ​សល់​បន្តិចបន្តួច​ត្រូវធ្វើ​ការបង្ក្រាប​ឲ្យ​អស់​និង​ត្រូវ​បន្ត​ចលនា​ក្នុងការ​បំផុត​បំផុល​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​ក្នុងការ អនុវត្ត​នូវ​គោលនយោបាយ​ភូមិ​ឃុំ​មាន​ភាព ឲ្យ​បាន​មួយរយ​ភាគរយ​ទើប​យើង​អាច​ធានាបាន​នូវ​ការ ការពារ​ថែរក្សា​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​សង្គម​ជូន​ដល់​ប្រជាពលរដ្ឋ​ក៏ដូចជា​ភ្ញៀវ​ទេសចរណ៍​ប្រកបដោយ​តម្លាភាព ៕ ​ដោយ លោក ខេង ខេមរា​ ​DSC_0027 DSC_0035 DSC_0016