អភិបាលខេត្ត​តាកែវ​ដឹកនាំ​មន្ត្រីរាជការ​និង​សិស្សានុសិស្ស​ដើរ​រើស​សំរាម​សំអាត​បរិស្ថាន​ក្នុង​ក្រុង​ដូន​កែវ​

0

ខេត្ត​តាកែវ​ ​ដើម្បី​ធ្វើជា​គំរូ​ល្អ សម្រាប់​ឲ្យ​ប្រជាពលរដ្ឋ​យកតម្រាប់​តាម អភិបាល​ខេត្តតាកែវ ឯកឧត្តម ឡាយ វណ្ណៈ នៅ​ព្រឹក​ថ្ងៃ​ព្រ​ហ​ស្ប​ត្ត៏ ទី​៥ ខែមិថុនា ឆ្នាំ​២០១៤ បន្ទាប់ពី​បាន​ចូលរួម​ពិធី​ទិវា​បរិស្ថាន​ជាតិ បរិស្ថាន​ពិភពលោក​០៥ មិនា ឆ្នាំ​២០១៤ ដែល​ប្រា​រព​ធ្វើ​នៅ​វិមាន​ឯករាជ ដែល​ស្ថិតនៅ​កណ្ដាល​ក្រុង​ដូន​កែវ ឯកឧត្តម​បាន​ដឹកនាំ​មន្ត្រីរាជការ​គ្រប់​មន្ទីរ​ស្ថាប័ន ចំណុះ​ឲ្យ​ខេត្ត និង​សិស្ស​សានុសិស្ស ដើរ​រើស​សំរាម និង​ប្រមូល​សំរាម​នៅក្នុង​ក្រុង​ដូន​កែវ ក្នុង​គោលបំណង សំអាត​ទីក្រុង​នេះ ឲ្យ​មាន​ភាពស្រស់​បំព្រង​។​

​ឯកឧត្តម ឡាយ វណ្ណៈ អភិបាល​ខេត្តតាកែវ បាន​ថ្លែង​ឲ្យ​ដឹងថា ការ​ប្រា​រព​ពិធី​ទិវា​បរិស្ថាន​នេះ​ឡើង​និង​ការដឹកនាំ​មន្ត្រីរាជការ និង​សិស្សានុសិស្ស ដើរ​ប្រមូល​សំរាម នៅក្នុង​ក្រុង​ដូន​កែវ នៅពេលនេះ គឺមាន​គោលបំណង​ជា​ចំបង គឺ​រួមចំណែក​អនុវត្ត​ន៏ ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព ចំពោះ​បញ្ហា​អនាម័យ​បរិស្ថាន និង​ម្យ៉ាងទៀត ដើម្បី​បំផុស​ចលនា​អប់រំ​ប្រជាពលរដ្ឋ សិស្ស និស្សិត ព្រះសង្ឃ កងកំលាំងប្រដាប់អាវុធ និង​មន្ត្រីរាជការ​គ្រប់​ជាន់ថ្នាក់ ឲ្យ​មាន​ការចូល​រួមទាំង​ស្មារតី សម្ភារៈ និង​

កំលាំងកាយ​ចឹ​ត្ត ក្នុងទិសដៅ​បំបាត់​ឲ្យ​បាន​នូវ​ភាពកខ្វក់ ដើម្បី​ប្រែក្លាយ​បរិស្ថាន នៅក្នុង​ក្រុង​ដូន​កែវ ក៏ដូចជា​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ឲ្យ​ស្អាត​ផូ​ផង់​រួមចំណែក​លើកស្ទួយ​កិត្យានុភាព​ជាតិ​ថែម​ទៀតផង ។​ ​ឯកឧត្តម ឡាយ វណ្ណៈ ក៏បាន​ចាត់ទុក​ទិវា​បរិស្ថាន និង​សកម្មភាព​នៅថ្ងៃនេះ វា​ក៏បាន​ដាស់​ស្មារតី​ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់វណ្ណៈ ឲ្យ​យល់​កាន់តែច្បាស់ នូវ​ភាពគ្រោះថ្នាក់ ដែល​បណ្ដាលមកពី​ការបំពុល​បរិស្ថាន របស់​មនុស្ស​ផងដែរ ៕1 2 4 3