ប្រជាពលរដ្ឋ​ព្រួត​គ្នា​វាយ​ចោរលួច​ម៉ូតូ​ម្នាក់​ស្ទើរ​ស្លាប់​

0

ខេត្តកំពត ជនសង្ស័យ​ម្នាក់ ក្នុងចំណោម​គ្នីគ្នា​២​នាក់ ត្រូវបាន​ប្រជាពលរដ្ឋ ព្រួត​គ្នា​វាយ​ស្ទើរ​ស្លាប់​ស្ទើរ​រស់ ដោយ​ជនសង្ស័យ​បានធ្វើ​សកម្មភាព កាច់​សោរ​ម៉ូតូ​របស់​ប្រជាពលរដ្ឋ នៅ​ជិត​ស្ពាន​បន្ទាយមាស ខេត្តកំពត ។ ​ហេតុការណ៍​ប្រជាពលរដ្ឋ វាយ​ជនសង្ស័យ​ខាងលើនេះ បានកើត​ឡើង​នៅ​ឃុំ​កំពែង ស្រុក​គីរីវង់ ខេត្តតាកែវ កាលពី​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃទី​០៥ ខែមិថុនា ឆ្នាំ​២០១៤ ។ ​

លោក​អធិការ​ស្រុក​គីរីវង់ បានឱ្យដឹងថា ជនសង្ស័យ​ដែល​ត្រូវ​ប្រជាពលរដ្ឋ ព្រួត​គ្នា​វាយ​នោះ​មានឈ្មោះ ចាន់ សុ​ភ័​ក្ត ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ផ្ទាំ ឃុំ​បន្ទាយមាស​ខាងកើត ស្រុក​បន្ទាយមាស ខេត្តកំពត បានធ្វើ​សកម្មភាព ដោយ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា សេ​១២៥ សេរី​ឆ្នាំ ២០១៤ ពាក់​ស្លាក​លេខ ភ្នំពេញ 1CK-2767 និង​មាន​ឌុប​បក្សពួក​ម្នាក់ទៀត​ឈ្មោះ អា យួន ភេទ​ប្រុស អាយុ​ប្រហែល​៣៩​ឆ្នាំ មាន​ទីលំនៅ​មិន​ពិតប្រាកដ មក​ធ្វើ​សកម្មភាព​កាច់​សោ​ម៉ូតូ របស់​ប្រជាពលរដ្ឋ នៅ​ចំនុច​ខាងលើ រួច​ជិះ​រត់​គេចខ្លួនបាត់ ។

ម៉ូតូ​ដែល​ជនសង្ស័យ​លួច​យកទៅ​នោះ ម៉ាក​ហុងដា សេ​១២៥ សេរី​២០១១ ពាក់​ស្លាក​លេខ​ព្រះសីហនុ 1D-1384 ម្ចាស់​ឈ្មោះ នៅ សារឹម រស់នៅ​ភូមិ​ឃុំ​កើតហេតុ ។ ពេល​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ចាន់ សុ​ភ័​ក្ត ប៉ូលីស​ដកហូត​បាន​កាំភ្លើង​ខ្លីម៉ាក កា​៥៤ មួយ​ដើម មាន​គ្រាប់​៥​គ្រាប់ ។ ជនសង្ស័យ​ត្រូវបាន​ប៉ូលីស​ខេត្តតាកែវ ប្រគល​ឱ្យទៅ​ប៉ូលីស​ខេត្តកំពត​ហើយ កាលពី​ល្ងាច​ថ្ងៃ​ដដែល ដើម្បី​ធ្វើការ​ស្រាវជ្រាវ​បន្តរ​តាម​និតិ​វិធី ៕​ ​11 10