នាវាកងទ័ពជើងទឹកជប៉ុន៣គ្រឿងបានមកសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុក្នុងគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការ ទំនាក់ទំនងល្អរវាងប្រទេសទាំងពីរកម្ពុជា-ជប៉ុន

0
ខេត្តព្រះសីហនុ៖ បើយោងតាមប្រភពពីនគរបាលអន្តោប្រវេស្តច្រកកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ លោក ងុយ ជៀង បានឲ្យដឹងថា នៅម៉ោង៩និង១០នាទីព្រឹក ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ មាននាវាកងទ័ពជើងទឹកជប៉ុនចំនួន ០៣គ្រឿង ផ្ទុកកងម៉ារីនសរុបចំនួន ៥៨៤នាក់ ដឹកនាំដោយលោកវរៈនាវីឯក Hidehisa Horinouchi បានធ្វើការចូលចតនៅកំពង់ផែសមុទ្រទឹកជ្រៅអន្តរជាតិស្វយ័តក្រុងព្រះសីហនុ ។

១-នាវាឈ្មោះ Asayuki លេខ ១៣២ ផ្ទុកកងម៉ារីនចំនួន ១៩៦នាក់ មានប្រវែង ១៣០m ទទឹង ១៣,៦m ជំរៅទឹក ៨,៥m (អែបផែ)
២-នាវាឈ្មោះ Shimayuki លេខ ៣៥១៣ ផ្ទុកកងម៉ារីនចំនួន ១៧៦នាក់ មានប្រវែង ១៣០m ទទឹង ១៣,៦m ជំរៅទឹក ៨,៥m (អែបផែ)
៣-នាវាឈ្មោះ Maki Nami លេខ ១១២ ផ្ទុកកងម៉ារីនចំនួន ២១២នាក់ មានប្រវែង ១៥១m ទទឹង ១៧,៤m ជំរៅទឹក ៥,៣m (មិនអែបផែ) ។
នាវាទាំង ០៣គ្រឿងខាងលើមកបំពេញទស្សនៈកិច្ចនៅព្រះរាជណាចក្រកម្ពុជារយៈពេល ០៤ថ្ងៃ (១៣-១៦/កុម្ភ:/២០១៧) ក្នុងគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការ ទំនាក់ទំនងល្អរវាងប្រទេសទាំងពីរកម្ពុជា-ជប៉ុន ។
នៅរសៀលថ្ងៃទី១៣កុម្ភៈ២០១៧ដដែលនេះ មេបញ្ជាការនាវាស្វ័យការពារជប៉ុននឹងជួបសំដែងការគួរសមនិងធ្វើសវនាការជាមួយ ឯឧ អភិបាលខេត្តព្រះសីហនុនៅសាលាខេត្តព្រះសីហនុផងដែរ៕