VIDEO ខ្នងផ្ទះលើកទី២៦ជាអំណោយសម្តេចតេជោ ហ៊ុន សែន បានផ្តល់ជូនអតីតយុទ្ឋជននៅក្នុងខេត្តកំពង់ធំ

0

កំពង់ធំៈ អតីតយុទ្ឋជន ដែលមានជីវភាពក្រីក្ររ ខ្វះទីជម្រកស្នាក់នៅ ត្រូវបានយកចិត្តទុកដាក់ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានផ្តល់អំណោយផ្ទះមួយខ្នង ដែលជាខ្នងផ្ទះលើកទី២៦ តាមរយះសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ។

លោក ឈួន ឆេង ជាអតីតយុទ្ធជន រស់នៅភូមិត្នោត ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ត្រូវបាន ទទួលផ្ទះឈើមួយខ្នង ដែលបានសាងសង់អំពីឈើ ប្រកស័ង្ខសី ទំហំ ៤គុណ៦ កាលពីព្រឹកថ្ងៃទី១៥ ខែកុម្ភះ ឆ្នាំ ២០១៧ តាមរយះឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនខេត្ត ព្រមទាំង ក្រុមការងារអតីតយុទ្ធជនស្រុកកំពង់ស្វាយ ចំណាយថវិកាអស់ទឹកប្រាក់៤,៥៨០,០០០រៀល ក្នុងនោះក៏បានឧបត្ថម្ភគ្រឿងឧបភោគបរិភោគ អង្ករ២៥គីឡូក្រាម មីយើងមួយកេស ទឹកត្រីទឹកស៊ីអ៊ីវ២យួរ ត្រីខមួយយួរ និងថវិកាចនួន ១០០,០០០រៀល. ។

ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានមានប្រសាសន៍​ថា អតីតយុទ្ធជនទាំងអស់ នៅក្នុងខេត្តកំពង់ធំ មួយចំនួនត្រូវបានដោះស្រាយ ហើយមួយចំនួនទៀតកំពុងតែ ដុតដៃដុតជើងមមាញឹក ក្នុងការចុះធ្វើបច្ចុប្បន្នភាព ពីអតីតភាព ពីជីវភាពរស់នៅនិងបញ្ហាជួបប្រឈម ក្រោម​ការយកចិត្តទុកដាក់របស់ ឯកឧត្តម​គន់ ​គីម​ អគ្គលេខាធិការ​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​  បានដោះស្រាយផ្ទះជូន អតីតយុទ្ធជនបានចំនួន២៦ខ្នងផ្ទះហើយ  ។

ដោយឡែកអតីតយុទ្ធជន គឺចាត់ទុកជាវរៈបុរសស្នេហាជាតិ មានបុណ្យគុណចំពោះប្រទេសជាតិ ទើបរាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី បានផ្តល់សិទ្ធិពិសេសជាងប្រជាពលរដ្ឋធម្មតា ហើយអាជ្ញាធរទាំងអស់ នៅតាមមូលដ្ឋានត្រូវផ្តល់ ការជឿជាក់ និងទំនុកចិត្ត ទាំងការមើលថែរដូចបងដូចប្អូន ដូចម៉ែដូចឪ ដោយមានការផ្សារភ្ជាប់ចំណងសាមគ្គី បំពេញបន្ថែមនូវចំនុចខ្វះខាតកន្លងមក  ដើម្បីឲ្យក្រុមគ្រួសារអតីតយុទ្ធជនមានភាពកក់ក្តៅ ។

      ដោយ   ប៊ុន  រដ្ឋា