ស្ត្រី​មេម៉ាយ​ទុគត​ម្នាក់ ស្រែក​ទ្រហោយំ ដង្ហោយហៅ​សុំ​សប្បុរសជន​ជួយ ក្រហើយ​ត្រូវ​ភ្លើង​ឆេះផ្ទះគ្មាន​ផ្ទះ​ជ្រក!!

0

ព្រះវិហារ៖ ស្ត្រី​មេម៉ាយ​ម្នាក់ បាន​ស្រែក​ទ្រហោយំ​ស្តាយស្រណោះ​ផ្ទះ ដង្ហោយហៅ​សុំ​សប្បុរសជន​ជួយ​គាត់​ផង ដោយសារ​ផ្ទះ​របស់គាត់​ត្រូវ​ភ្លើង​ឆេះ ហើយ​ពេលនេះ​គាត់​គ្មាន

​ផ្ទះ​ជ្រក​ទៀត​ទេ នៅ​ចំណុច​ភូមិ​ធម្មជាតិ ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ។
សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ស្ត្រី​មេម៉ាយ​រងគ្រោះ​ឈ្មោះ ម៉​ង វ៉ន ភេទ​ស្រី អាយុ៥០ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ហើយ​ផ្ទះ​ដែល​ឆេះ​នេះ​មាន​ទំ​ហ៊ំ៦×៧ ធ្វើ​អំពី​ឈើ​ប្រក់ស​ង្ក័​សី។ ស្ត្រី​មេម៉ាយ​ទុ​រ​គត់​នេះ បាន​ស្រែក​ទ្រហោយំ​ស្តាយស្រណោះ​ផ្ទះ​របស់គាត់ ដោយ​គាត់​យំ​រៀបរាប់ថា​គាត់​គ្មាន​អី​ពឹង​ទេ​សូមជួយ​គាត់​ផង។
គួរ​បញ្ជាក់ថា កាលពី​វេលា​ម៉ោង១២យប់​ថ្ងៃទី១៥ ខែ​កុ​ម្ភះ ឆ្នាំ២០១៧ មាន​អគ្គី​ភ​យ័​បាន​ឆាបឆេះ​ផ្ទះមួយ​កន្លែង​ដែលមាន​ទៅ​តាំងនៅ​ខាងលើ បានកើត​ឡើង​គ្រា​ដែល​ស្ត្រី​មេម៉ាយ​ជា​ម្ចាស់ផ្ទះ បាន​ទៅ​សំរាក​ផ្ទះ​របស់​កូន​គាត់ ដោយសារតែ​ជួន​ពេលនោះ​ភ្លើងព្រៃ​បាន​រាល​ឆេះ​មកដល់​ផ្ទះ​របស់គាត់ បណ្តាល​ឲ្យ​ឆេះ​គ្មាន​សល់ ដោយ​មិនបាន​បន្សល់ទុក​នៅ​រប​ស់របរ អ្វី​ដល់​គាត់​ក្រៅពី​ខោអាវ​មួយ​ចង្កេះ​នៅជាប់​ខ្លួន​គាត់​ឡើយ ៕ មាន វណ្ណតារា