មន្ទីរពិសោធន៍ចល័តកាំកុងត្រូលដំបូងគេបានមកពិសោធន៍ រកសាធាតុគីមីនៅក្នុងទំនិញចំណីអាហារនៅខេត្តបន្ទាយមានជ័យ

0

បន្ទាយមានជ័យ: មន្ទីរពិសោធន៍ចល័តកាំកុងត្រូល ថ្មីទំនើបបំពាក់សម្ភារះបច្ចេកទេសដំបូងគេបង្អស់ បានមកពិសោធន៍ លើទំនិញចំណីអាហារ ដើម្បីរកសាធាតុគីមី នៅក្នុងផ្សារក្នុង

ព្រះរាជាណាចក្រកម្ពុជាហើយ ដោយឡែកសម្រាប់ខេត្តបន្ទាយមានជ័យផ្សារ២គឺ ផ្សារត្រីប៉ោយប៉ែត ក្រុងប៉ោយប៉ែតនិងផ្សារសិរីសោភ័ណក៍ត្រូវបាន រថយន្ត មន្ទីរពិសោធន៍ចល័តកាំកុងត្រូល មកដល់តាមការសន្យារបស់ឯឧត្ដម រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ប៉ាន់ សូស័ក្ដ ក៍ដូចជាឯកឧត្ដមមក់ ពេជ្ជរិទ្ធ អគ្គនាយកកម្មកុងត្រូល នាថ្ងៃទី២០ កុម្ភះ ២០១៧ នេះដែរ។
នេះជាការលើកឡើងរបស់លោក ស៊ាន ស៊ីណាត ប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ ក្នុងពេលចុះត្រួតពិនិត្យ និងពិសោធន៍ពេញមួយថ្ងៃ ទៅលើ ទំនិញក្នុងទីផ្សារក្នុងខេត្ត និងផ្សារនៅតំបន់ច្រកទ្វាអត្តជាតិប៉ោយប៉ែត ដែលសំបូរណ៍ទៅដោយ ការលួចនាំចូលនូវទំនិញ និងចំណីអាហារច្រើនប្រភេទ គេចពីការត្រួតពិនិត្យរបស់មន្ត្រីជំនាញ។
លោក ស៊ាន ស៊ីណាត មានប្រសាសន៍ថា: មន្រ្តីសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ សហការជាមួយមន្ទីរពាណិជ្ជកម្ម គរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួង -ខេត្ត ក្រោមការសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បន្តយុទ្ធនាការចុះត្រួតពិនិត្យគុណភាពទំនិញចំនីអាហារ ស្របពេលបានទទួលការអនុញ្ញាតពី ឯឧត្ដម ប៉ាន់ សូស័ក្ដ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក៍ដូចជាឯកឧត្ដម មក់ ពេជ្ជរិទ្ធអគ្គនាយកកម្មកុងត្រូល ផ្ដល់រថយន្តបំពាក់សម្ភារះ បច្ចេកទេសកាំកុងត្រូលដំបូងគេ មកត្រូតពិនិត្យនិងពិសោធន៍លើចំណីអាអាក្នុងខេត្ត។
ជាលទ្ធផលនៅផ្សារត្រីប៉ោយប៉ែត បានពិសោធន៍ទៅលើ ទំនិញចំណីអាហារ ៣៦មុខ តែរកមិនឃើញសារធាតុគីមី ក្នុងទំនិញទាំងនោះឡើយដោយហេតុ អ្នកលក់ដូរ ក៍ដូចជាពលរដ្ឋដែលជាអ្នកទិញយកទៅប្រើប្រាស់ យល់ដឹងច្បាស់បន្ទាប់ពីមន្ត្រីចុះផ្សព្វផ្សាយ និងហាមឃាត់ ការតាំងលក់និងការទិញយកទៅប្រើប្រាស់ នូវរាល់ទំនិញដែលធ្វើអោយខូចសុខភាព។
ចំណែកក្នុងផ្សារសិរីសោភ័ណ ក្រុមការងារបានពិសោធន៍ទៅលើ ទំនិញចំណីអាហារ ២១មុខ រកឃើញជាត់បូរាក់ នៅក្នុងគុយទាវសសៃធំ ក្រុមការងារបានដកហូត និងអោយម្ចាស់ធ្វើកិច្ចសន្យា ដើម្បីបញ្ឈប់ការផល្លិតមកចែកចាយលក់។
លោក ខាត់ ធា អភិបាលរងក្រុងប៉ោយប៉ែតថ្លែងអំណរគុណសម្រាប់ការផ្ដល់ រថយន្តមន្ទីរពិសោធន៍ចល័តកាំកុងត្រូល ថ្មីទំនើបបំពាក់សម្ភារះបច្ចេកទេសដំបូងគេបង្អស់ នេះបានមកពិសោធន៍ លើទំនិញចំណីអាហារ ដើម្បីរកសាធាតុគីមី លើកកំពស់សុខភាពពលរដ្ឋទូទៅ ហើយលោកសង្ឃឹមថាក្រុងប៉ោយប៉ែតនិង មន្ទីរពិសោធន៍ ពិនិត្យរាល់ទំនិញចំណីអាហារដែលនាំចូលតាមច្រកទ្វាអន្តជាតិក្នុងពេលឆាប់ៗខាងមុខ៕ដោយ:ឃិន គន្ធា