រថយន្តខ្លបកូរ៉េបីតោនដឹកឈើពាក់កណ្តាលទ្រុងលោតឆត្រត្រូវសម្ថកិច្ចចំរុះក្របួចបាន

0

ព្រះវិហារ៖ រថយន្តខ្លប កូរ៉េបីតោន ដឹកឈើប្រភេទលេខពី ពាក់កណ្តាលទ្រុងលោតឆត្រ ត្រូវសម្ថកិច្ចចំរុះចាប់ក្របួចបាន ហេតុការនេះ បានកើតឡើងវេលា៥ទាបភ្លឺ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ នៅត្រងចំណុចព្រំប្រទល់អូរប្រាំភាម ស្ថឹតនៅភូមិស្រយង់ត្បូង ឃុំស្រយង់ ស្រុក

គូលែនខេត្តព្រះវិហារ។លោកវរៈសេនីយ៍ត្រី ស៊ី គន្ឋា នគរបាលសេដ្ឋកិច្ច ស្នាក់ការអូរប្រាំភាមបានសហការជាមួយកងកម្លាំងរាជអាវុធហត្ថ និង អធិការរងស្រុកគូលែន និង ដឺបេជើងគោក បានស្ទាក់ចាប់ រថយន្តដឹកឈើកូរ៉េបីតោនខ្លបពណ័ ស ដែលមានស្លាកលេខ ភ្នំពេញ3B 1119 ដឹកចេញពីខេត្តព្រះវិហារ ឆ្ពោះចូលទៅខេត្តសៀមរាប។
លោកគ្រូច បុនគីម បានប្រាប់អ្នកសារព័ត៌មាន ថា ឈ្មួញរកស៊ីដឹកជញ្ជូនឈើខុសច្បាប់ជើងខ្លាំងម្នាក់នេះ បានគំរាមលើសមត្ថកិច្ច ហើយ ក៍ធ្លាប់គំរាមអ្នកផ្សេងទៀត ទើបលោកបានឃាត់រថយន្តទុក រាយការណ៍ជូនមេព្រៃ ដើម្បីប្រគល់រថយន្តដឹកឈើ ឲ្យខាងជំនាញរដ្ឋបាលព្រៃឈើតាមច្បាប់នៅវេលាម៉ោង៧ព្រឹក។ ឈើមានចំនួន(៧.១២ប្រាំពីរម៉ែត្រគូបមួយផ្លាន)ពីរការ៉េដែលមានឈើចំនួនសរុប២៧១សន្លឹកបានប្រគល់ជូនដល់នាយសង្កាត់រដ្ឋបាលព្រៃឈើគូលែនដើម្បីរក្សាទុកនូវជាសម្បត្តិរដ្ឋ៕ ដោយសែម ឡុំ