កម្ពុជា ថៃ ពិនិត្យសេចក្តីព្រាងនៃកិច្ចព្រមព្រៀងបច្ចេកទេសនិងផ្លូវដែកឆ្លងកាត់ព្រំដែន

0

បន្ទាយមានជ័យ:មន្ត្រូីអង្គភាពគម្រោងការស្តារនិងជួសជុលផ្លូវដែកកម្ពុជាបានប្រជុំទ្វេភាគីនឹងក្រុមការងារបច្ចេកទេសសេវាផ្លូវដែករដ្ឋថៃស្តីពីបច្ចេកទេសនិងការដាក់តម្លើងប្រព័ន្ធផ្ដល់សញ្ញារថភ្លើងនិងប៉ុស្តិ៍ត្រួតពិនត្យទំនិញនិងភ្ញៀវទេសចរណ៍ ឆ្លងកាត់ព្រំដែនប្រទេសទាំង២នៅព្រំដែនប៉ោយប៉ែត-ខ្លងលឹក។
លោកលី បូរិន្ទ អនុរដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូននិងជាប្រធានគម្រោងស្តារនិងជួសជុលផ្លូវដែកកម្ពុជា លោកលី សារី អភិបាលរងខេត្តបន្ទាយមានជ័យ លោកអ៊ុក សុតាអនុប្រធាននាយកដ្ឋានផ្លូវដែកនិងលោកវ៉ូរ៉ាវុធ ម៉ាកា អគ្គនាយកនៃក្រុមហ៊ុនសេវាកម្មផ្លូវដែករដ្ឋថៃព្រមទាំងមន្ត្រីពាក់ព័ន្ធបានចូលរួមប្រជុំពិភាក្សា ពិនិត្យសេចក្តីព្រាងនៃកិច្ចព្រមព្រៀងនោះនៅសណ្ឋាគារហូលីដេផាលេស ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៨កុម្ភះ២០១៧។
ក្នុងកិច្ចប្រជុំនេះខាងភាគីកម្ពុជាស្នើរសុំ អគ្គនាយកនៃក្រុមហ៊ុនសេវាកម្មផ្លូវដែករដ្ឋថៃ អោយតំឡើងប្រព័ន្ធផ្ដល់សញ្ញារថភ្លើងកិច្ចព្រមព្រៀងរថភ្លើងឆ្លងដែន ក្នុងនោះមានការងារជាច្រើនទៀត ដូចជាត្រូវរកទីតាំង ដាក់ប៉ុស្តិ៍ត្រួតពិនិត្យ របស់សាខាគយគយកាំកុងត្រូល កសិកម្ម ទេសចរណ៍ នគរបាលអន្តោប្រវេស ។ល។ ក្នុងបរិបទកិច្ចហប្រតិប័ត្តការរវាងប្រទេសមិត្តភាព។ កិច្ចប្រជុំបានសំរេចទទួលយកដាក់ដែកភ្ជាប់ផ្លូវរថភ្លើងអោយសញ្ញា បើកបិទផ្លូវ ដោយមិនទទួលយកការចុះចាក់សោពេលរថភ្លើងឆ្លងដែន នៅខាងថៃដាក់ប៉ុស្តិ៍ត្រួតពិនិត្យសាខាគយ កាំកុងត្រូលនិងប៉ុស្តិ៍ដ៍ទៃសម្រាប់ត្រួតពិនិត្យផងដែរ។
លោកលី សារី អភិបាលរងខេត្តបន្ទាយមានជ័យបានលើកឡើងថា ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលដើម្បីស្ថាបនាផ្លូវដែកអោយបានឆាប់រហ័សលោកនិងប្តេជ្ញាចិត្តក្នុងនាមអជ្ញាធរខេត្ត ប្រឹងប្រែងសហការណ៍ជាមួយក្រុមការងារដើម្បីស្ថាបនាផ្លូវដែក និងសម្របសម្រួលរាល់ការងារទាំងអស់ ដំណើការសាងសង់ផ្លូវរថភ្លើង១ខ្សែរនេះតភ្ជាប់ពីកម្ពុជាទៅប្រទេសថៃទទួលជោគជ័យ៕ ដោយ:ឃិន គន្ធា