ពិធីប្រគល់ជើងសិប្បនិម្មិត ជូនបងប្អូនជនពិការដោយសារគ្រាប់មីន នៅស្រុកជាំក្សាន្តជាអំណោយនៃសកលវិទ្យាល័យគំរូនិងចម្លាក់ ​នៃព្រះរាជាណាចក្រថៃ

0

មាន វណ្ណតារា តារា:
ព្រះវិហារៈ កាលពីព្រឹកថ្ងៃអាទិត្យ ទី៥​ មិនា ឆ្នាំ២០១៧ នៅសាលាស្រុកជាំក្សាន្ត មានពិធីប្រគល់ជើងសិប្បនិម្មិត ដល់បងប្អូនពិការដោយសារគ្រាប់មីនសេសសល់ពីសម័យសង្រាម​ ក្រោមអធិបតី

ភាព​ឯកឧត្តម គោ ស៊ុំប៊ុនសឿត អភិបាលរងខេត្តព្រះវិហារនិងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម​ អ៊ុន ចាន់ដា​ អភិបាលខេត្តព្រះវិហារនិង ឯកឧត្តមមួង វាសនា ប្រធាននាយកដ្ឋានហរិញ្ញវុត្ថុ CMAC​​ និងជាទីប្រឹក្សាប្រធានរដ្ឋសភា និងមានការចូលរួមពី​ ឯកឧត្តមឧត្តមសេនី​​ wittaya wachirakul ទីប្រឹក្សា​សកលវិទ្យាល័យការពារជាតិថៃ​ ព្រមទាំងលោក ស៊ុំឆៃ​ ប៊ូរណៈ អភិបាលស្រុកណាំយឺននៃប្រទេសថៃ​។

នៅក្នុងឱកាសនោះដែរ ឯកឧត្តម គោ ប៊ុនសឿត អភិបាលរងខេត្តព្រះវិហារបានមានប្រសាសន៍ថា៖​ ស្រុកជាំក្សាន្ត គឺស្រុកមួយក្នុងចំណោមក្រុង ស្រុកទាំង៨នៃខេត្តព្រះវិហារ ដែលមានព្រទល់ជាប់និងប្រទេសថៃ គឺស្រុកខាន់ថាឡាក់ ខេត្តសីុសាកេតនិងស្រុកណាំយឺន ខេត្តអ៊ុកប៊ុនរាជធានី។ការផ្តល់ជូនជើងសិប្បនិម្មិតនាឱកាសនេះ​ គឺដោយបានទទួលការឧមត្ថមគាំទ្រពីឯកឧត្តម នាយឧត្តមសេនីយ៍ wittaya wachirakul ទីប្រឹក្សាសាកលវិទ្យាល័យការពារជាតិថៃតាមរយៈ ឯកឧត្តម មួង វាសនា ប្រធាននាយកដ្ឋានហិរញ្ញវត្ថុCMACកម្ពុជា នឹងទទួលបានជំនួយពីមូលនិធិជើងសិប្បនិម្មិត របស់លោក pin sasaoនិងនិសិត្សមហាវិទ្យាល័យគំនូរនិងចម្លាក់នៃសកល្យវិទ្យាល័យ silpakron ប្រទេសថៃ ដើម្បីផលិតជើងសិប្បនិម្មិតផ្ដល់ជូនបងប្អូនជនពិការ ក្រីក្រដែលពុំមានលទ្ឋភាពផ្តល់ជើងសិប្បនិម្មិតថ្មី​ ចំនួន៣២នាក់ក្នុងចំណោមជនពិការជាង១០០នាក់នៅក្នុងស្រុកជាំក្សាន្ដនេះ។
សកម្មភាពទាំងអស់នេះ​ គឺជាការចូលរួមចំណែកក្នុងការលើកស្ទួយ និងការយកចិត្តទុកដាក់ដល់បងប្អូនជនពិការ ដែលបានរងទទួលគ្រោះថ្នាក់ដោយសារគ្រាប់មីនសេស សល់ពីសម័យសង្រាម​។សកម្មភាពក៏បង្ហាញឲឃើញពីកិច្ចសហប្រតិបត្តិការល្អ រវាងប្រទេសទាំងពីរជាពិសេសស្រុកជាប់ព្រំដែន កម្ពុជា-ថៃ។
ជាទីបញ្ចប់​​ ឯកឧត្តម គោ ប៊ុនសឿត អភិបាល រងខេត្តព្រះវិហារ និងឯកឧត្តមឧត្តមសេនីយ៍ wittaya wachirakulទីប្រឹក្សាសាកលវិទ្យាល័យការពារជាតិថៃ បានប្រគល់អំណោយជូនដល់បងប្អូនជនពិការ រួមមាន៖ មី២កេះ,អង្ករ​២៥គីឡូ,សៀវភៅ១០ក្បាលនិងថវិកា៤មឺុនរៀលផងដែរ។
មាន វណ្ណតារា