អាឡូ កិនដីធ្វើផ្លូវ របស់ក្រុមហ៊ុនចិន កិនម្ចាស់ឯងស្លាប់មួយរំពិច

0

ខេត្តកំពង់៖ ជនជាតិចិនម្នាក់បានស្លាប់ភ្លាមៗយ៉ាងអាណោចអធមនៅនិងកន្លែងកើតហេតុ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៏ រឡូកិន ហេតុការណ៏ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទី រសៀលថ្ងៃទី០៦ខែមីនាឆ្នាំ២១០៧ នៅភូមិត្រពាំងស្វាយ ឃុំបល្ល័ង្ក ស្រុកបារាយណ៏ ខេត្តកំពង់ធំ។
ប្រភពព័ត៍មានពីកន្លែងកើតហេតុបានឲ្យដឹងថា!មុនពេលកើតហេតុគេបានឃើញគ្រឿងចក្ររបស់ក្រុមហ៊ុនចិនកំពុងធ្វើផ្លូវ តែ រឡូ នេះកំពុងកិនពង្រាបថ្ម ធ្វើចរាចរណ៏ទៅមកៗច្រើនដងស្រាប់តែជនរងគ្រោះជាជនជាតិចិនបានដើរមកពីក្រោយ រឡូ នៅពេលដែលរឡូកំពុងបើកថយក្រោយ ក៏សង្កិនជនរងគ្រោះ ពេញទំហឹង បណ្តាលឲ្យស្លាប់ភ្លាមៗ គួរឲ្យតក់ស្លត់។
លោក វរៈសេនីត្រី សនតាល់ អធិការរង នគរបាលស្រុកបារាយណ៏បានបញ្ជាក់ថា!ជនរងគ្រោះឈ្មោះ រិន វ៉ៃ មីន ភេទប្រុសអាយុ២៦ឆ្នាំជាជនជាតិចិន (ស្លាប់) ចំនែកអ្នកបើកបរ រឡូ បង្ករឈ្មោះ សុខឆន ភេទប្រុសអាយុ២៣ឆ្នាំរស់នៅឃុំ សំរុង ស្រុកព្រៃទប់ ខេត្តព្រះសីហនុ ជាកម្មករ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន យកទៅសាកសួរនៅអធិការស្រុកបារាយណ៏ ដើម្បី ចាត់វិធានការបន្តរ តាមផ្លូវច្បាប់។
គួរ រំលឹកថា! កាលពីខែកុម្ភះកន្លងទៅថ្មីៗនេះ ក្រុមអ្នកធ្វើផ្លូវជាតិបានស្លាប់២នាក់ និងរបួសជនជាតិចិនធ្ងន់១នាក់ នៅក្នុងស្រុកបារាយណ៏នេះ (មូលហេតុអ្នកធ្វើផ្លូវ ខ្វះការប្រុងប្រយ័ត្ន)
ខេត្តកំពង់ធំសុផាត