VIDEO នាយកការដ្ឋានសាលាបណ្តុះបណ្តាល​វិជ្ជាជីវៈបច្ចេកទេស ចែកវិញ្ញាបនបត្រដល់សិក្ខាកាម​បញ្ជាក់ពីការសិក្សាលើមុខជំនាញ

0

ខេត្តសៀមរាបៈ សិស្ស និសិត្ស​ក្រីក្រ ដែលបានចួលសិក្សានៅសាលាបណ្តុះបណ្តាលវិជ្ជាជីវ លើមុខជំនាញបច្ចេកទេស នៃខេត្តសៀមរាប ត្រូវបានយកចិត្តទុកដាក់បំផុត ពីលោកនាយកការដ្ឋានសាលា ដើម្បីផ្តោតលើចំណេះដឹង និងវិជ្ជាជីវៈដ៏មានគុណភាព សម្រាប់បំរើការងារនៅក្នុងសង្គម ព្រមទាំងបានបញ្ជាក់ពីការសិក្សា  វិញ្ញាបនបត្រជូនសិស្សនិសិត្សដែលបានបញ្ចប់ការសិក្សាលើមុខជំនាញ តម្រូវតាមទីផ្សារនាពេលបច្ចុប្បន្ន។

សិស្សនិសិត្សចំនួន៣១៧នាក់ និងអាណាព្យាបាល មាតាបិតានិងអង្គការចូលរួម១១៥នាក់  ត្រូវបានចូលរួម ក្នុងពិធិធីសំណេះសំណាលនិង ចែកវិញ្ញាបនបត្រជូនសិស្សនិសិត្ស ដែលបានសម្រេចការសិក្សាលើមុខជំនាញ តបណ្តាញអគ្គិសនី, ជួសជុលបរិក្ខាត្រជាក់, ជួសជុលម៉ូតូ, ជាងកំបោរ, និងមូលដ្ឋានគ្រិះកុំព្យួរទ័រ,សរុចសំនួន៧៥នាក់ ត្រូវបានប្រារព្វឡើងនៅព្រឹកថ្ងៃទី ៧ ខែមិនា ឆ្នាំ ២០១៧ នៅសាលាបណ្តុះបណ្តាលវិជ្ជាជីវៈបច្ចេកទេស ស្ថិតនៅ ក្នុងភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ក៏ដូចជាការផ្សារភ្ជាប់កាន់តែជិតស្និទ្ធរវាងនាយកការដ្ឋាន និងអាណាព្យាបាល មាតាបិតាសិស្ស ដើម្បីបង្ហាញកាន់តែច្បាស់បីសារៈប្រយោជន៍ ចំបោះមុខជំនាញវិជ្ជាជីវៈ។

លោក ម៉ប់ ស៊ីនួន នាយកការដ្ឋានសាលាបណ្តុះបណ្តាលវិជ្ជាជីវៈបច្ចេកទេស ខេត្តសៀមរាប បានមានប្រសាស៍ថា ដើម្បីធានាអោយ​បាននូវ​ការ​ពង្រឹងប្រព័ន្ធ​អប់​រំបណ្តុះបណ្តាល បច្ចេកទេសនិង វិជ្ជាជីវៈ សាធារណៈគឺមានការគាំទ្រពីផ្នែក​ឧស្សា​ហកម្ម​ហើយ​ផ្សាភ្ជាប់ទៅនឹង តម្រូវការជំនាញនៅសេដ្នកិច្ចក្នុងប្រព័ន្ធនិងក្រៅប្រព័ន្ធ​ ក្រោមការដឹកនាំប្រកប​ដោយគតិ​បណ្ឌិត​​​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បី​ជួយដល់ប្រជាពលរដ្ឋក្រីក្រ ស្ត្រីមេម៉ា ជនពីការ សិស្សបោះបង់ការសិក្សា អ្នកគ្មានការងារ ធ្វើ និងអ្នក​បាត់បង់​ការងារអោយមានជំនាញវិជ្ជាជីវៈ អាចប្រកបមុខរបបថ្មី និងមានលទ្ធភាពអាចប្រកបមុខរបរ បានដោយខ្លួនឯង។

លោក ម៉ប់ ស៊ីនួន បានផ្តាំផ្ងើរដល់សិក្ខាកាមទាំងអស់ ត្រូវខិតខំរៀនសូត្រក្រេបជញ្ជក់យកចំណេះ ដឹង ជំនាញបច្ចេក​ទេស និងវិជ្ជាជីវៈពីគ្រូឧទេស  ដើម្បីបានទទួលនូវជំនាញមួយពិតប្រាកដ តាមជំនាញ សំដៅលើកម្ពស់ កម្រិតជីវភាពរស់​នៅអោយកាន់តែប្រសើរឡើង ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាព ក្រីក្រ ជាពិសេសពេលដែលទៅប្រកបមុខរបរនៅតាមមូលដ្ឋាន សហគម ក្រុមហ៊ុនសហគ្រាស សូមឲ្យមានភាពទទួលខុសត្រូវ ដោយវិជ្ជាជីវៈ ព្រមទាំងមានសុជីវធម៌  និងសូមផ្សព្វផ្សាយដល់សិស្ស និសិត្សក្រីក្រ មកចុះឈ្មោះរៀនបន្តនៅនាយកការដ្ឋានសាលា បំណុះបណ្តាលវិជ្ជាជីវៈ ។

       ដោយ   ប៊ុន  រដ្ឋា