បុរសម្នាក់បើកបរម៉ូតូក្នុងល្បឿនលឿនមកបុករថយន្ដកូរ៉េចត ចោលនៅក្បែរថ្នល់ បណ្ដាលអោយដួលបោកក្បាលស្លាប់នៅនិងកន្លែងកើតហេតុ

0

កំពង់ធំ =នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៧ វេលាម៉ោង ១២ : ៥០នាទីថ្ងៃត្រង់ នៅលើកំណាត់ផ្លូវលំក្រាស់កៅស៊ូ ចំណុចភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងរថយន្ត បុកនិងម៉ូតូ បណ្ដាលអោយស្លាប់បុរសម្នាកនៅនិងកន្លែងកើតហេតុ។
តាមប្រភពពត័មានពីសមត្ថកិច្ចបាអោយដឹងថា( មូលហេតុ ម៉ូតូបើកបរមានល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន) បានបើកបរម៉ូតូម៉ាកហុងដា C125 ពណ៌ខ្មៅសេរី2011ពាក់ផ្លាកលេខ(គ្មាន)បើកបរដោយឈ្មោះ ឈី. វណ្ណៈ ភេទប្រុស អាយុ ៤៧ឆ្នាំ មានទីលំនៅ ភូមិកំពង់ឈើទាល ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ(ស្លាប់នៅនឹងកន្លែងកើតហេតុ) បានជិះម៉ូតូក្នុងទិសដៅបញ្ច្រាសទិសគ្នា ពីលិចទៅកើតក្នុងល្បឿនលឿនមកដល់ចំណុចការ៉ាស់សាំងឈ្មោះ លិន .ឡុង ភេទប្រុស បានរេចង្កូតធ្លាក់ផ្លូវទៅបុករថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខកំពង់ធំ3A- 0763 បើកបរដោយឈ្មោះ ញេប. ប៊ុនហេងភេទប្រុស អាយុ ៤៧ឆ្នាំ នៅភូមិកំពង់ឈើទាល ឃំុសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ខណៈពេលរថយន្តកំពុងឈប់ចតនៅក្រោមផ្លូវថ្នល់ សាកសពត្រូវបានសមត្ថកិច្ចប្រគល់អោយសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ។
ករណីនេះសមត្ថកិច្ចជំនាញកំពុងចងក្រងសំណុំរឿង និងប្រមូលវត្ថុតាងរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកប្រាសាទសំបូរ រងចាំសាច់ញាតិសព ចូលខ្លួនមកដោះស្រាយគ្នាតាមច្បាប់៕