ពិធី​សម្ពោធ​ផ្លូវលំ ភូមិទួលស្វាយដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូ​ក​វ​ការ​

0

​ឧត្ដរមានជ័យ ហេដ្ឋារចនាសម្ព័ន្ធ​នានា ជាពិសេស​ផ្លូវថ្នល់​ត្រូវបាន​រាជរដ្ឋាភិបាល បាននិងកំពុង​សាងសង់​ជា​បន្តបន្ទាប់​សំដៅ​បង្កលក្ខណៈ​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ក្នុងការ​ធ្វើដំណើរ​។ ជាក់ស្ដែង ផ្លូវលំ​មួយ​ខ្សែ​ប្រវែង ៧,១៥០​ម ដែលជា​អំណោយ​របស់​លោក ស​ថា​វី អភិបាលខេត្ត​ឧ​ត្ត​រ​មានជ័យ ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេ​១៧១​ត្រង់ចំណុច​ភូមិ​ទួល​ស្វាយ ឆ្ពោះទៅ​ភូមិ​ទំនប់​ថ្មី ឃុំ​ត្រពាំង​តាវ ស្រុក​អន្លង់វែង ត្រូវបាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូ​ក​វ​ការ​នៅ​ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០១៤ នេះ ក្រោម​អធិបតីភាព​លោក ស ថា​វី អភិបាល នៃ​គណៈ​អភិបាលខេត្ត​ឧត្ដរមានជ័យ​។ ​

ក្នុង​របាយការណ៍​ស្វាគមន៍​របស់លោក យឹម ផាន់​ណា អភិបាលស្រុក​អន្លង់វែង លើកឡើងថាៈ​ផ្លូវ​នេះ​មាន​សារសំខាន់​ណាស់​សម្រាប់​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​នេះ គឺ​ងាយស្រួល​ក្នុងការ​ធ្វើដំណើរ ដឹកជញ្ជូន​កសិផល លឿន ចំណេញ​ពេលវេលា និង​ផ្លូវ​នេះ​ក៏បាន​ត​ភ្ជាប់​ទីប្រជុំជន​ឃុំ​លំ​ទង​ដែលជា​តំបន់​រមណីយ៍ដ្ឋាន​ទេសចរណ៍​ប្រវត្តិសាស្ត្រ​មួយ ក្នុងចំណោម​តំបន់​ទេសចរណ៍​ដ៏ទៃទៀត​ក្នុងស្រុក​អន្លង់វែង​។​ ​

មានប្រសាសន៍​សំណេះសំណាល​នាពេលនោះ លោក ស ថា​វី អភិបាល នៃ​គណៈ​អភិបាលខេត្ត​ឧត្ដរមានជ័យ បាន​ពាំ​នាំនូវ​ការ​នឹករលឹក និង​សួរសុខទុក្ខ ពី​សំណាក់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី និង សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​។ លោក លើកឡើងថា រាជរដ្ឋាភិបាល​កម្ពុជា នឹង​បាន​យកចិត្តទុកដាក់​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​គ្រប់​ទីកន្លែង ជាពិសេស​ផ្លូវថ្នល់ ។ បើទោះបីជា​យើង​បាន​សាងសង់ និង​សម្ភោ​ធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​បន្តបន្ទាប់​ក៏ដោយ ក៏​ផ្លូវថ្នល់​នៅតែ​មិនទាន់​គ្រប់គ្រាន់​តាម​ត្រូវការ​របស់​ប្រជាពលរដ្ឋ​យើង​នៅឡើយ​។

ដូច្នេះ​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​ស​ម្ដេ​តេ​ជោ​ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី នៅតែ​បន្ត​សាងសង់​ទៀត​ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ក្នុងការ​ធ្វើដំណើរ និង​ដឹកជញ្ជូន​កសិផល​ទៅ​លក់​នៅ​ទីផ្សារ បាន​លឿន ចំណេញ​ពេលវេលា ជាពិសេស​ប្រជាពលរដ្ឋ​ដែល​រស់​នៅតាម​តំបន់​ដាចស្រយាល​ឆ្ងាយៗ​។

ក្នុង​ឧិ​កាស​នោះដែរ លោក ថា​វី ក៏បាន​ជម្រុញ​ឲ្យ​អជ្ញាធរ កម្លាំង​សមត្ថកិច្ច យ្រូ​វ​បន្ត​សហការគ្នា​អនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព រក្សា​សន្តិសុខ សុវត្ថិភាព និង​បង្ក្រាប​បទល្មើស​នានា​ដែល​កើតមានឡើង​ឲ្យ​បាន​ទាន់ពេលវេលា ដូចជា បទល្មើស​ព្រៃឈើ នេសាទ និង​ការ​រុករាន​ដី​ខុសច្បាប់​។​ល​

។​ក្នុ​ឧកាស​នោះ​ផងដែរ​លោក ក៏បាន​ចែក​នូវ​វត្ថុ​អនុស្សាវរីយ៍​ដែលជា​អំណោយ​របស់​ស​ម្ដេ​តេ​ជោ​ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី និង​លោកជំទាវ ជេ​ក​ជូន​ដល់​សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និង​ប្រជាពលរដ្ឋ​ផងដែរ​។​ ​ ​IMG_0966 IMG_0943