ឯកឧត្ដម កែន សត្ថា អភិបាលខេត្តកែបពិនិត្យផ្លូវលំក្រាលគ្រោះក្រហមបីខ្សែរ

0

អួង វឹង កំពត
ខេត្តកែប៖ រសៀលថ្ងៃទី១០ ខែមិនា ឆ្នាំ២០១៧ ឯកឧត្ដម កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្តកែប អញ្ជេីញមកពិនិត្យផ្លូវលំក្រាលគ្រោះក្រហមបីខ្សែរដែលតរពីឃុំពងទឹក នឹងឃុំអង្កោល នឹងសំណេះសំណាលសួរសុខទុកបងប្អូនប្រជាពលរដ្ឋ នឹងបានផ្ដល់សម្ភារៈថវិការមួយចំនួនដល់ក្មួយៗពិការស្ថិតនៅភូមិទួលស្រងាំ ឃុំអង្កោល ស្រុកដំណាក់ចង្អេីរ។ឯកឧត្តម កែន សត្ថា អភិបាល ខេត្ត កែប តែងតែយកចិត្ត ទុកដាក់ទៅលើ ប្រជាពលរដ្ឋ នៅតាម មូលដ្ឋាន អោយតែមាន បងប្អូនប្រជាពលរដ្ឋមានទុកលំបាក ទោះបីលោកមានការ រវល់យ៉ាងណាក៍ដោយ ក៍ឆ្លៀតឱកាស ចុះមកសួរសុខទុកដល់មូលដ្ឋាន។ធ្វើអោយបងប្អូន ប្រជាពលរដ្ឋ មានការកោតសរសើរយ៉ាងខ្លាំង អោយតែមានថ្នាក់ដឹកនាំដ៏ល្អយ៉ាងនេះ ខេត្តកែប ពិតជាមានការរីកចម្រើនជាពុំខាន៕