រថយន្តបាឡែនដឹកឈើបុកស្ត្រី២នាក់រងរបួសធ្ងន់ស្រាល នៅស្រុកអូរជុំ

0

ខេត្តរតនគិរី: មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបាឡែនដឹកឈើបុកជាមួយម៉ូតូបើកបរបញ្ច្រាសទិសគ្នាបណ្តាលឲ្យស្ត្រីម្នាក់រងរបួសធ្ងន់នឹង

ម្នាក់ទៀតរងរបួសស្រាល នៅស្រុកអូរជុំ។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២ រសៀលថ្ងៃទី១១ ខែមិនា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវលំក្រាលក្រួសក្រហមមួយខ្សែ ត្រង់ចំណុចដើមក្រលាញ់ ស្ថិតនៅក្នុងភូមិថារ៉ងស្វាយ ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគិរី ។

ប្រភពពីសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា ម៉ូតូមួយគ្រឿងជិះដោយស្ត្រី២នាក់ទី១- ឈ្មោះ ចូន មិច ភេទស្រី អាយុ២២ ឆ្នាំជនជាតិព្រៅ សញ្ជាតិខ្មែរ មុខរបរកសិកររងរបួសស្រាល មានទីលំនៅភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរនគិរី បើកបរក្នុងទិសដៅពីលិចទៅកើត នឹងអ្នករួមដំណើរម្នាក់ទៀត ឈ្មោះ ចូន ញ៉ុក ភេទស្រី អាយុ២៤ ឆ្នាំ ជនជាតិព្រៅ សញ្ជាតិខ្មែរមុខរបរកសិករ មានទីលំនៅជាមួយគ្នា រងរបួសធ្ងន់ (បាក់កំភួនជើងខាងស្តាំ) ជិះម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ 2011ពណ៍ខ្មៅ ពាក់ស្លាកលេខ រតនគិរី 1A-5046នគរបាលមូលដ្ឋានបានឲ្យដឹងថា រថយន្តបង្កម៉ាក បាឡែនពណ៍ប្រផេះពាក់ស្លាកលេខកំពុងធំ1A-0306អ្នកបើកបរត្រូវបានគេស្គាល់ ឈ្មោះ អុី ជីន ភេទប្រុស អាយុ ៤២ ឆ្នាំជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរអ្នកបើកបររថយន្តដឹកឈើ មានទីលំនៅភូមិថារ៉ងស្វាយ ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគិរី ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនយ៉ាងលឿនដល់ត្រង់ចំណុចកើតហេតុខាងលើក៍ជ្រុលចង្កូតទៅបុកម៉ូតូកំពុងជិះបញ្ច្រាសទិសគ្នាបណ្តាលឲ្យស្ត្រី២នាក់រងរបួសធ្ងន់ស្រាល។ក្រោយពីកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកអន្តរាគមន៍នឹងវាស់វែងយកជនរងគ្រោះទៅព្យាបាលនៅមន្ទីពេទ្យបង្អែកខេត្ត ចំណែកអ្នកបើកបរបានរត់គេចខ្លួនបាត់បន្សល់ទុករថយន្តនៅកន្លែងកើត។

បច្ចុប្បន្ន វត្ថុងតាងទាំង២គ្រឿងត្រូវបាននគរបាលប៉ុស្ថ៍អូសយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអូរជុំដើម្បីឲ្យម្ចាស់រថយន្តបង្កចូលខ្លួនមកដោះស្រាយទៅតាមផ្លូវច្បាប់ ។ដោយ: យក្ខឡោម