ជនសង្ស័យ​ពាក់​ព័​ន្ឋ​និង​គ្រឿងញៀន​៣​នាក់ ត្រូវបាន​សមត្ថកិច្ច​គាត់​ខ្លួន​

0

​បន្ទាយមានជ័យ​: ជនសង្ស័យ​ជួន​ដូរ​គ្រឿងញៀន​ម្នាក់​និង​អ្នកប្រើប្រាស់​២​នាក់​រួម​និង​រថយន្ត​មួយគ្រឿង​កំពុង​ធ្វើ​សកម្មភាព​ត្រូវបាន នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការ​ខេត្តបន្ទាយមានជ័យ​បង្ក្រាប់បាន​កាលពី​រសៀល​ថ្ងៃទី​៥​នៅ​ចំនុច​មុខ​សាលា​ចំការ​តា​ដោក​ក្នុងភូមិ​ជំទាវ​ឃុំ​ឬ​ស្សីក​ស្រុក​មង្គលបុរី​។​ ​

លោក​ធិ​ន ស៊ិន ដេ​ត នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​បានអោយដឹងថា​ដោយ​ទទួលបាន​បញ្ជា​ពី​លោក អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​ពី​សកម្មភាព​ចែកចាយ​គ្រឿងញៀន​នៅក្នុង​មូលដ្ឋាន​ស្រុក​មង្គល​បូរី​លោក​បាន​ដឹកនាំ​កំលាំង​ជំនាញ​រួមសហការ​ជាមួយ​នគរបាល​ស្រុក​ក៍​ឈានដល់​ការឃាត់ខ្លួន​បាន​ជនសង្ស័យ​ជា​អ្នក​ចែកចាយ​ថ្នាំញៀន​ម្នាក់​

ឈ្មោះ​ចេង សុ​គីម ភេទ​ប្រុស​អាយុ ៣៣​ឆ្នាំមាន​ទីលំនៅ​ភូមិ​ឃុំ​ឬ​ស្សី​ក្រោក​ស្រុក​មង្គល​បូរី​និង​ជនសង្ស័យ​ជា​អ្នកទិញ​យកទៅ​ប្រើប្រាស់​២​នាក់​ទៀត​មានឈ្មោះ​កង ់ ចេ​ន ប្រុស​អាយុ​២០​ឆ្នាំ និង​ឈ្មោះ​ប៊ុន លី ប្រុស​អាយុ​២០​ឆ្នាំ​អ្នក​ទាំង​ពីនេះ​រស់នៅ​ភូមិ​កើតហេតុ​ខាងលើ​។​ការបង្ក្រាប់​នេះ​ធ្វើ​ទ្បើង​នៅ​ចំន​ច​ខាង​លើខ​ណះ​ពេលដែល​ទាំង​អ្នកជួញដូរ​និង​ប្រើប្រាស់​កំពុង​ធ្វើ​

សកម្មភាព​ដោះដូ​គ្រឿងញៀន​។​ក្នុងពេល​ប​ង្រា​ប់​សមត្ថកិច្ច​បាន​រឹ​អូស​បាន​គ្រឿងញៀន​ប្រភេទ​ទឹកកក​ចំនួន​មួយកញ្ចប់​ទំងន់​១.៥​ក្រាម​និង​រថយន្ត​RX300​ពណ៍​ខ្មៅ​ពាក់​ស្លាក់​លេខ​ភ្នុំពេញ​2U5642​។ ជន​ទាំងបី​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​តុលាការ​៕image (1) image