មានការរិះគន់ថាលោកសេងសាញ់យកបរិវេនសាលាសង្កាត់ស្ទឹងមានជ័យអោយអាជីវករលក់ដូរនិងផ្ញើរកង់និងម៉ូតូដើម្បីទាញយកប្រយោជន៍

0

ភ្នំពេញ៖ ប្រជាពលរដ្ឋនៅសង្កាត់ស្ទឹងមានជ័យ បានធ្វើការរិះគន់យ៉ាងចាស់ដៃ ទៅលើលោកសេង សាញ់ ដែលជាចៅសង្កាត់ខាងលើ ដែលបានយកទីតាំងសាលាសង្កាត់ បង្កើតឲ្យមានតូបលក់ដូរ និងកន្លែងផ្ញើរកង់និងម៉ូតូ ដើម្បីជំណេញយកផលប្រយោជន៍ពីអាជីវករទាំង

នោះលុយក្នុង១ខែៗរាប់លានរៀលយ៉ាង សប្បាយចិត្តរីកថ្លើមប៉ុនចង្អេរ រីកមុខដូចគ្រាប់ជី ដោយភ្លេចគិតថា ធ្វើបែបនេះវាខុសនិងក្រមវិន័យ របស់មន្រ្តីរាជការ និងអាចនិយាយបានថា កំពុងប្រព្រឹត្តអំពើពុករលួយនោះឡើយ។

ប្រជាពលរដ្ឋបានបន្តរិះគន់ខ្លាំងៗថែមទៀតថា ពីមុនបើចង់ទៅសាលាសង្កាត់ស្ទឹងមានជ័យ ដើម្បីស៊ីញ៉េរឯកសារផ្សេងៗនោះ គឺរកឃើញភ្លាមមិនពិបាកនោះទេ ព្រោះគ្មានការលក់ដូរដូចជាពេលនេះទេ ដោយឡែកពេល នេះបើចង់រកពិតជាពិបាកហើយ ព្រោះលោកចៅសង្កាត់បានធ្វើការអភិវឌ្ឍន៏យ៉ាងពេញទំហឹង បានកែប្រែមុខ មាត់ថ្មី ដោយបានបង្កើតឲ្យមានតូបលក់ដូរជាច្រើន មានទាំងតូបកាហ្វេ តូបលក់បាយ លក់គុយទាវជាដើម។ ជាងនេះទៀតមានទាំងកន្លែងផ្ញើរកង់ម៉ូតូថែមទៀត ហើយឮថាម្ចាស់តូបទាំងនោះ បានអោយផល់ប្រយោជន៍ប្រចាំខែជូន លោកចៅសង្កាត់មិនឲ្យទាស់ចិត្តឡើយ ហើយប្រជាពលរដ្ឋ ដែលចង់ទៅស៊ីញ៉េរឯកសារផ្សេងៗនោះទាល់តែ ឆ្លងកាត់តូបលក់ដូរទាំងនោះសិន ទើបរកសាលាសង្កាត់ឃើញ បើមិនដូច្នេះទេច្បាស់ជាវង្វេងរកមិនឃើញឡើយ។

ប្រជាពលរដ្ឋដដែលបានបន្តថា លោកចៅសង្កាត់ ពិតជាខំប្រឹងយកចិត្តទុកដាក់ពីប្រជាពលរដ្ឋខ្លាំងណាស់ ទំនងគាត់ធ្វើជាចៅសង្កាត់នៅទីនោះយូរឆ្នាំពេក ទើបបង្កើតឲ្យមានតូបលក់ដូរនៅក្នុងសាលាសង្កាត់ច្រើនបែបនេះ លោកបានបំរើប្រពលរដ្ឋគ្រប់កន្លែងតែម្ដង គឺបំរើតាមដងផ្លូវសាធារណៈ មិនគ្រប់គ្រាន់ នៅក្នុងទីធ្លារសាលាសង្កាត់ថែមទៀតទៀត។ ដូច្នេះសូមថ្នាក់លើមាន សាលាខណ្ឌមានជ័យ និងសាលារាជធានីភ្នំពេញ មេត្តាជួយពិនិត្យមើលការលំបាកលំបិន របស់លោកចៅសង្កាត់រូបនោះផង ហើយទើបចង់បង្កើតតូបលក់ដូរបន្ថែមទៀត ដោយមិនខ្លាចប៉ះពាល់អារម្មណ៏សាធារណៈជន ហើយចង់រុះរើចេញវិញ ក៏ស្រេចតែថ្នាក់លើទៅចុះ។

ទាក់ទិនទៅនិងការរិះគន់ខាង លើនោះមិនអាចសុំការឆ្លេីយបំភ្លឺ ពីលោក ចៅសង្កាត់បានឡេីយ ដោយនៅពេលសុំជួបលោកផ្ទាល់ដើម្បីសុំការបំភ្លឺ ត្រូវមន្រ្តីក្រោមឱវាទលោកប្រាប់ថាមេជាប់រវល់៕ បក្សីចាំក្រុង