អភិបាលស្រុក​សំ​រោ​ទង អំពាវនាវ​ឲ្យ​ថែរក្សា ដើម​រាំងភ្នំ​កុ​ឲ្យ​មានការ​លក់​ទិញ

0

កំពង់ស្ពឺ ៖ ដើម​រាំងភ្នំ​ចំនួន​២​ដើម ដែល​ត្រូវបាន​លោកនាយក​សា​បឋមសិក្សា​ស្រះស្រង់ ទើប​ឡើងកាន់​ដំ​ណេង​ថ្មី​ឃុបឃិត​គ្នា លក់​ឱ្យ​ឈ្មួញ​នោះ ត្រូវបាន​លោក​ហង្ស គឹម​ញ៉េ​ន​អភិបាល ស្រុក​សំរោង​ទង ចុះទៅ​ធ្វើ​ស្រាវជ្រាវ​ដល់ទី​កន្លែង សួរនាំ​អាជ្ញាធរ​ឃុំ​សែន​ដី និង​ហាម​ដាច់​ខាត់​មិន​អនុ​ញ្ញ​ត​ឱ្យចេញ ទោះបី​មានការ​ជីក​ជុំវិញ​គល់​កាត់​ឬ​ស្ស​អស់​ខ្លះ​ក៍ដោយ​នោះ ។​

​ប្រភពពី​មន្ត្រី​សាលាស្រុក​សំរោង​ទង បាន​ប្រាប់ឱ្យដឹង កាលពី​ព្រឹក​ថ្ងៃទី​០៧ ខែមិថុនា ឆ្នាំ​២០១៤​នេះ​ថា ក្រោយពី​មាន​សារព័ត៌មាន​ចុះ​ពី​សកម្មភាព នាយក​សាលាបឋមសិក្សា ស្រះស្រង់​លួច​លក់​ដើម​រាំងភ្នំ​ចំនួន​២​ដើម ដែល​គណៈកម្មកា​វត្ត និង​ប្រជា​សហគមន៍​បាននាំគ្នា​ដាំ ក្នុង​សាលារៀន​ជាច្រើន​ឆ្នាំ​កន្លងមកហើយ​នោះ ។​

ប្រភព​បន្តថា ដោយសារ​មើលឃើញ ទង្វើរ​មិន​ប្រក្រតី​របស់​គ្រូ​បែបនេះ កាលពី​ថ្ងៃទី​០៦ ខែមិថុនា​លោក​អភិបាលស្រុក​បាន​ចុះទៅ​ដល់ទី​តាំង​នោះ ហើយ​បាន​សាកសួរ​ព័ត៌មាន​ពី​អាជ្ញាធរ​ឃុំ​សែន​ដី ហើយ​អាជ្ញាធរ​បាន​ប្រាប់ថា រឿង​លក់ដូរ​ដើម​រាំងភ្នំ​ពួកគាត់​មិនបាន​ដឹង​ឭ​ទេ ប៉ុន្តែ​ប្រហែលជា​លោកនាយក​សាលា​ទាក់ទង​តាម​ខ្សែរ​រយៈ​របស់គាត់​មាន​ការិយាល័យ​អប់រំ​ស្រុក ដល់​មន្ទីរអប់រំ​ខេត្ត​ក៍​មិនដឹង ព្រោះ​គ្រូ​មិនបាន​ប្រាប់​អាជ្ញាធរ​ពី​រឿងនេះ​ដែរ ។​

​ប្រភព​បាន​បញ្ជាក់ថា លោក​អភិបាលស្រុក​ហាម​ដាច់​ខាត់ មិន​អនុ​ញ្ញា​គាស់​ដើម​រាំងភ្នំ​ទាំង​២​ដើម​នោះ​ខា​ច់​ខាត់ ទោះបីជា​បាន​ជី​ក្រឡឹង​ជុំវិញ​គល់​រួចរាល់​ក៍ដោយ គឺ​វា​នៅត្រង់ណា​ទុក​ត្រង់នោះ ដែល​ចំណាត់ការ​របស់លោក​ចៅ​ហ្វា​យ​ស្រុក​ធ្វើឱ្យ​ប្រជា​សហគមន៍​មានការ​គ្រាំ​ជា​ជាខ្លាំង ។​ ​

សូម​រំលឹកថា កាលពីពេល​ថ្មីៗ​កន្លងមកនេះ លោក​សារិទ្ធ​ជា នាយក​សាលា​ទើប​ឡើងកាន់ដំណែង មិនទាន់បាន​អភិវឌ្ឍន៍​ក្នុង​ទីធ្លា​សាលា​ផង បែ​ជា​ថ្លើមធំ​ហ៊ាន​លក់​ដើមឈើ​ដ៍​កម្រ​ជា​សម្បត្តិ​សាធារណៈ​យ៉ាង​រំភើយ ។ បន្ទាប់​ប្រជា​សហគមន៍ ក្នុងភូមិ​ស្រះស្រង់ មានប្រតិកម្ម​យ៉ាងខ្លាំង​ព្រោះ ដើម​រាំងភ្នំ​ចំនួន​២​ខាងលើ​ត្រូវ គណកម្មការ​វត្ត​ស្រះស្រង់ និង​ប្រជាពលរដ្ឋ​

នាំគ្នា​ដាំ​ក្នុង​សាលារៀន ដើម្បី​ទុក​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​បាន​ស្គាល់ ព្រោះ​វា​ជិត​ដាច់​ពូជ​រហូត​លូតលាស់​មាន​ទំហំ​មុខកាត់​ប្រមាណ​០,៣០​ម៉ែត មាន​អាយុ​ជាង​១០​ឆ្នាំ​មកហើយ​នោះ ត្រូវបាន​រិ​ទ្ធ​នាយក​សាលា​លក់​ទៅឱ្យ​ឈ្មួញ ក្នុងតម្លៃ​ជិត​២០០០​ដុល្លា ហើយ​ក្រុម​ឈ្មួញ​បាន​កក់​ប្រាក់​មួយចំនួន​ទៀតផង ។​

​ក្រោយពី​មានការ​ផ្សាយ​តាមរយៈ​សារព័ត៌មាន អំពី​រឿងរ៉ាវ​លោកនាយក​សាលា​លួច​លក់​ដើម​រាំងភ្នំ​ទាំង​២​ដើម​នេះ​ភ្លាម លោក​ហង្ស គឹម​ញ៉េ​អភិបាល ស្រុក​សំរោង​ទង​ចុះ​ទៅដល់​ធ្វើការ​ហាមឃាត់​មិនឱ្យ​មានការ​លក់ដូរ​ដាច់​ខាត់ គឺ​ត្រូវ​ទុក​វា​នៅ​កន្លែង​ដរ​ដែល ៕??????????????????????????????? ???????????????????????????????