គោយន្តដឹកដំឡូងមី២គ្រឿងបុកគ្នា ក្រឡាប់ផ្ងារជើង

0

ខេត្តរតនគិរី៖ គោយន្តដឹកដំឡូងមីបុកគ្នាក្រឡាប់ផ្ងារជើងឡើងលើមិនបណ្តាលឲ្យអ្នកដទៃរងរបួសឡើយ។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៧ ព្រឹកថ្ងៃទី១៤ ខែមិនា​ ឆ្នាំ២០១៧តាមបណ្តោយផ្លូវជាតិលេខ៧៨ ត្រង់ចំណុចចុះចំណោតផ្លូវកែង

ស្ថិតនៅក្នុងភូមិប៉ក់ញ៉ៃ ឃុំប៉ក់ធំ ស្រុកអូរយ៉ាដាវ។ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញគោយន្ត២គ្រឿងបើកបរស្របទិសគ្នា ពីលិចទៅកើត គឺចេញពីភូមិប៉ក់ញៃឆ្ពោះទៅច្រកទ្វារអន្តរជាតិអូរដាវ(កម្ពុជា-វៀតណាម) លុះពេលមកដល់ចំណុចកើតហេតុ​ខាងលើ ស្រាប់តែ​គោយន្តបើកបរពីក្រោយជាន់ហ្វ្រាំងមិនស៉ីបានបុកគោយន្តដែលបើកបរ​នៅខាងមុខ បណ្ដាលឲ្យក្រឡាប់ទាំង២គ្រឿង ហើយចាក់ដំឡូងមីរាយប៉ាយពេញផ្លូវជាតិ បង្កឲ្យមានការកកស្ទះចរាចរណ៍ជាងមួយម៉ោង ចំណែកម្ចាស់សំណាងល្អមិនស្លាប់។ ក្នុងហេតុការណ៍នេះដែរមិនមាន​អ្នកដទៃរងរបួសនោះឡើយ​។ក្រោយពីកើតហេតុគេឃើញមានវត្តមានសមត្ថកិច្ចកងរាជអាវុធហត្ថស្រុក និងនគរបាលប៉ុស្តិ៍ឃុំប៉ក់ធំចុះមកអន្តរាគមន៍នឹងជួយធ្វើចរាចរណ៍ផងដែរ។ចំណែកគោយន្តទាំង២គ្រឿង ម្ចាស់ទាក់ទងហៅរថយន្តស្ទូចមកស្ទូចចេញពី​កន្លែងកើតហេតុដើម្បីយកទៅជួសជុល៕ ដោយ យក្ខ ឡោម