ស្ត្រីម្នាក់ចងក សម្លាប់ខ្លួនឯងមិនដឹងមូលហេតុ

0

ខេត្តរតនគិរី៖ ស្ត្រីវ័យចំណាស់ម្នាក់បានធ្វើអត្តឃាតខ្លួនឯងមិនដឹងមូលហេតុនៅលើផ្ទះរបស់ខ្លួនធ្វើឲ្យមានការភ្ញាក់ផ្អើលបានកើតឡើងកាលពីវេលាម៉ោង១២ ថ្ងៃ

ត្រង់ថ្ងៃទី១៦ខែមិនា​ ឆ្នាំ២០១៧​ស្ថិតនៅភូមិជូត ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី។

មន្ត្រីនគរបាលស្រុកអណ្តូងមាសបានឲ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះ ធិ វ៉ន អាយុ៥៩ ឆ្នាំជនជាតិខ្មែរ(ស្លាប់)ចងក នឹងក្រមានៅលើធ្នឹមផ្ទះមិនដឹងមូលហេតុ។ មានស្រុកកំណើតនៅភូមិពើត ឃុំទ្រ ស្រុកជាំក្សាន ខេត្តព្រ:វិហារ។

ក្រោយពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកត្រួតពិនិត្យនឹងធ្វើកោសល្យវិច្ឆ័យរួចមក​ឃើញថា ស្ត្រីខាងលើពិតជាធ្វើអត្តឃាតខ្លួនឯងពិតប្រាកដមែន។

ចំណែកសាកសពត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី​ ៕ដោយ: យក្ខឡោម