អាហើមសាកកម្លាំងជាមួយCRV ផ្ញារជើងឡើងលើ

0

ខេត្តរតនគិរី៖ រថយន្តពីរគ្រឿងបុកគ្នារងការខូចខាតទាំងសងខាងមិនបណ្តាលឲ្យមនុស្សនឹងអ្នកដទៃរងគ្រោះថ្នាក់ឡើយ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង៦ ល្ងាចថ្ងៃទី១៨ ខែមិនា ឆ្នាំ២០១៧តាមបណ្តោយផ្លូវជាតិលេខ៧៨ ត្រង់ចំណុចផ្លូវបំបែកជាបី ស្ថិតនៅក្នុងភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។

សាក្សីនៅកន្លែងកើតហេតុបាននិយាយថា មុនពេលកើតហេតុគេបានឃើញរថយន្តទាំងពីបើកបរបញ្ច្រាស់គ្នា រថយន្តមួយគ្រឿងម៉ាក កាមរីហើម ពណ៌សំបកឪឡឹក ពាក់ស្លាកលេខស្ទឹងត្រែង2A-0072 បើកបរដោយបុរសវ័យចំណាស់ម្នាក់មិនស្គាល់អត្តសញ្ញាណ ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនយ៉ាងលឿនមកដល់ត្រង់ចំណុចកើតហេតុខាងលើ ក៍មានរថយន្តមួយគ្រឿងម៉ាកCRV ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ2F-0954 បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ ក្នុងទិសដៅពីកើតទៅលិច ដល់ត្រង់ចំណុចផ្លូវបំបែកជាបី បានបត់មកឆ្លងផ្លូវទៅខាងកើតវិញ។
ស្របពេលរថយន្តកាមរីហើមកំពុងធ្វើចរាចរណ៍បើកបរយ៉ាងលឿនបានបុករថយន្តCRV បើុងទើលើសួនច្បារដងផ្លូវជាតិលេខ៧៨ ចំណែករថយន្តកាមរីហើមបានរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។

ក្រោយពីកើតហេតុសមត្ថកិច្ចនគរបាលចរាចរណ៍ជើងគោកខេត្ត បានចុះមកអន្តរាគមន៍សម្រួលធ្វើចរាចរណ៍កុំឲ្យកកស្ទះចរាចរណ៍ នឹងវាស់វែងយករថយន្តទាំងពីគ្រឿងអូសយកមករក្សាទុកនៅការិយាល័យចរាចរណ៍ខេត្តដើម្បី រងចាំដោះស្រាយគ្នាជាក្រោយ ៕ដោយ: យក្ខឡោម