ក្មួយលោកមេឃុំសំបូរអាងអំណាចឪពុកម៊ាចាក់ដីលុបអូរក្នុងតំបន់ប្រាសាទសំបូរព្រៃគប់យកធ្វើកម្មសិទ្ធិផ្ទាល់ខ្លួន

0

ដោយប៊ុន រិទ្ធី
កំពង់ធំ៖ ប្រជាពលរដ្ឋនៅក្នុងភូមិ សំបូរ ឃុំសំបូរ ស្រុកប្រាសាទ ខេត្តកំពង់ធំ សំដែងការមិនសប្បាយចិត្ត និងរឹះគន់មន្ដ្រីអាជ្ញាធរអសមត្ថភាព ព្រមទាំងមន្ដ្រីក្រសួងពាក់ព័ន្ធមិនចាតវិធានការទប់ស្កាត់ចំពោះ ក្រុមគ្រួសារកូនក្មួយលោកមេឃុំសំបូរទេបណ្ដោយ អោយដឹកអាចម៍ដី យកទៅចាក់លុបអូរ ដែលជាផ្លូវទឹកដ៏សំខាន់ សម្រាប់រំដោះទឹកជំនន់ កុំឲ្យហូរលិចផ្លូវ លិចភូមិដ្ឋាន និងដំណាំកសិកម្មរបស់ពួកគាត់។
ប្រជាពលរដ្ឋបានបញ្ចាក់យ៉ាងច្បាស់ថា ក្មួយលោកមេឃុំបានទិញដីស្រែ ដែលនៅតាមសងខាងបណ្ដោយអូរតែប៉ុណ្ណោះ ចុះហេតុមកបោះរបងបិតមុខលូ ដែលជាផ្លូវទឹកទៅវិញ ចំពោះអូរជារបស់សារធារណៈ គ្មាននរណាម្នាក់ យកធ្វើជាកម្មសិទ្ធិផ្ដាច់មុខបានឡើយ ហើយការលុបអូរកាត់ផ្ដាច់ចរន្ដទឹករបៀបនេះ វានឹងធ្វើឲ្យទឹកច្រាល ជន់លិចកំណាត់ផ្លូវសម្រាប់ទៅមក និងដំណាំនៅរដូវវស្សាជាមិនខាន។
ពាក់ព័ន្ធនិងបញ្ហានេះ លោក មេឃុំសំបូរ បានឲ្យដឹងថា គេបានឯកភាពគ្នា ដោយសន្យាកាយយកអាចម៍ដីចេញវិញហើយប៉ុន្តែរង់ចាំមន្ត្រីជំនាញចុះមកពិនិត្យសិន ព្រោះមិនដឹងថាប៉ះពាល់ឬយ៉ាងណានោះទេ។ចំណែកឯអ្នកភូមិក៏ធ្លាប់ បានទៅឃាត់ដែរ តែគេមិនព្រមស្ដាប់ឡើយ នៅតែបន្ដចាក់ទៀត រហូតមកដល់ពេលនេះ ។
ប្រជាពលរដ្ឋនៅក្នុងតំបន់ដែលគ្រប់គ្រងដោយអាជ្ញាធរអប្សរា បាននិយាយថា ទោះជាមានការអះអាងពីលោកមេឃុំយ៉ាងនេះក៏ដោយ ក៏ពួកគាត់នៅមិនជឿនៅឡើយទេ ម៉្យាងវិញទៀត ផ្ទះដែលគេបានសងដ៏ស្កឹមស្កៃនៅលើដីថ្មីនោះក៏ជិតរួចហើយដែរ គេនៅតែលួចធ្វើបន្តដោយមិនឃើញមានអាជ្ញធរណាម្នាក់ ហ៊ានអឺតក្បាល់ទៅហាមឃាត់ក្មួយលោកមេឃុំនោះឡើយ៕