ក្រុម​អ្នកវិទ្យាសាស្ត្រ​អាម៉េរិក បាន​ផលិត​ថ្នាំ​ប្រឆាំង និង​រារាំង​មិន​ឲ្យ​មានឆ្លងជំងឺអេដស៍

0

​វ៉ាស៊ីនតោន​៖ ក្រុម​អ្នកវិទ្យាសាស្ត្រ​អាម៉េរិក បាន​ផលិត​ថ្នាំ​ប្រឆាំង និង​រារាំង​មិន​ឲ្យ​មាន ការ​ជ្រៀតចូល​នូវ​វីរុស​បង្ក ជំងឺ​អេ​ដ​ស៏​ដោយ ទទួលបាន​ជោគជ័យ ។ យោងតាម​ទីភ្នាក់ងារ ព័ត៌មាន​ចិន​ស៊ិន​ហួ ចុះផ្សាយ​នៅ​ថ្ងៃទី​០៥ ខែមីនា ឆ្នាំ​២០១៤​ថា ប្រភេទ​ថ្នាំ​ដែល​អាច រារាំង​ដល់​ការ​ជ្រៀតចូល របស់​វីរុស​បង្ក​ជំងឺ​អេស​ដ៏ ត្រូវបាន​ផលិតឡើង​ដោយ ការចាក់​បញ្ចូល​តែមួយ​មុខ​គត់ ដែល​វា​មាន​ប្រសិទ្ធិភាព ក្នុងការ​ប្រឆាំងនឹង​ការឆ្លង រោគ​អេ​ដ​ស៏​បាន​លើសពី​៣​ខែ ។

នៅក្នុង​អត្ថបទ​ដែល​បាន ចុះផ្សាយ​ដោយ ទស្សនា​វ​ដ្តី​វិទ្យាសាស្ត្រ របស់​សហរដ្ឋ​អាម៉េរិក បាន​ឲ្យ​ដឹងថា ឱសថ​ដែល​គេ​ផលិត ឡើង​នោះ​មាន​ឈ្មោះថា GSK 744LA វា​មាន​ប្រសិទ្ធិភាព​ខ្ពស់​ក្នុង ការរារាំង​ការឆ្លង​រោគ ពោលគឺ​វិ​រុស​ដែល នៅក្នុង​ខ្លួន​សត្វ​ស្វា (SHIV) ដែល​ឆ្លង​មក​មនុស្ស នោះ​គឺ​ពិតជា​អាច ការពារ​បាន​ប្រាកដ​មែន ។

ប៉ុន្តែ​បើតាម​ការអះអាង​របស់​លោក David Ho អ្នកដឹកនាំ​ក្រុម​អ្នកស្រាវជ្រាវ នៅ​មជ្ឈមណ្ឌល​ស្រាវជ្រាវ រោគ​អេស​ដ៏ នៅ​ក្រុង​ញ៉ូ​វ​យ៉​ក បាន​បញ្ជាក់ថា ចំពោះ​ប្រសិទ្ធិភាព និង​សុវត្ថិភាព​របស់​ឱសថ​នេះ មិនទាន់បាន​ចាក់​បញ្ចូល​ផ្ទាល់ ទៅក្នុង​ខ្លួន​មនុស្ស យើង​នៅឡើយ​ទេ ។

ប៉ុន្តែ​បើតាម​ការដឹង វា​អាចមាន​ប្រសិទ្ធិភាព ចន្លោះ​ពី​៣​ដល់​៤​ខែ បន្ទាប់ពី​ចាក់​ឱសថ​នេះ រួច​ចូលក្នុង​ខ្លួន​មនុស្ស​យើង ។ ទោះជា​យ៉ាងណា យើង​ជឿជាក់ថា​ឱសថ​នេះ នឹងត្រូវ​ចាក់​រំលឹក​រាល់​៣​ខែម្តង ជាការ​ប្រសើរ ព្រោះថា "​វា​អាចជួយ​ប្រឆាំង នឹង​ការឆ្លង​វីរុស HIV បាន​ដោយសារ​នេះ​កើត ចេញពី​ការខិតខំ​របស់​យើង​" ។

អ្នកដឹកនាំ​ក្រុម​អ្នកស្រាវជ្រាវ រូបនេះ​បាន​បញ្ជាក់ថា នឹងធ្វើ​ការពិភាក្សា​ជាមួយ ក្រុមហ៊ុន​ផលិត​ឱសថ​នេះ ដើម្បី​យកទៅ​ចាក់ បញ្ចូល​ក្នុង​ខ្លួន​មនុស្ស ហើយ​ការអនុវត្តន៍​នឹងធ្វើ​ឡើង មុនគេ​នៅក្នុង​ប្រទេស​ចិន ព្រោះថា ជា​ប្រទេស​ដែលមាន អ្នក​ឆ្លង​វីរុស​ហ៊ី​វ​ក្នុង​កម្រិត​ខ្ពស់ ៕S_0118