កម្លាំងជំនាញខេត្តបង្ក្រាបបានមុខសញ្ញាឃាត់ខ្លួនជនសង្ស័យចំនួនបីនាក់ចែកចាយនិងប្រើប្រាស់គ្រឿងញៀនចំនួន

0

កំពត៖ នៅថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០១៧ វេលាម៉ោង ១៤:០០នាទី កម្លាំងជំនាញស្រុកបន្ទាយមាស សហការជាមួយកម្លាំងជំនាញខេត្ត បង្ក្រាបបានមុខ សញ្ញាចែកចាយ និងប្រើប្រាស់គ្រឿងញៀន នៅភូមិព្រៃក្រឡាខាងលិច ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ។ ឃាត់ខ្លួនជនសង្ស័យបានចំនួន ០៣នាក់ ប្រុស រួមមាន : ១.ឈ្មោះ ឈុន ឡុង អាយុ ២៨ឆ្នាំ ២.ឈ្មោះ ព្រំ ច័ន្ទរង្សី អាយុ ២៥ឆ្នាំ និង ៣.ឈ្មោះ បឺ បញ្ញា អាយុ ២៣ឆ្នាំ (អ្នកទាំងបីនៅភូមិព្រៃក្រឡាខាងលិច ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស និងដកហូតបានថ្នាំញៀនចំនួន ០១កញ្ចប់តូច ។ បច្ចុប្បន្នជនសង្ស័យទាំងបីនាក់កំពុងកសាងសំណុំរឿងដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕