ក្មេងដើររើសខ្យងប្រទះឃើញម៉ូតូសង់មួយគ្រឿងសង្ស័យចោរលួចមកផ្លុងចោលក្នុងវាលស្រែក្រោយភូមិ

0

កំពង់ស្ពឺ៖ ម៉ូតូសង់ស៊េរីទំនើបមួយគ្រឿងត្រូវបានប្រជាការពារភូមិរាយការណ៍ទៅនគរបាលយកមករក្សាទុកដើម្បីស្រាវជ្រាវរកម្ចាស់ដើមវិញខណៈដែលមានក្មេងៗទៅដើររើសខ្យងតាមវសលស្រែក៏ប្រទះឃើញម៉ូតូត្រូវបានគេយកមកផ្លុងចោលមិនដេងមូលហេតុ។
ហេតុការណ៍ប្រទះឃើញម៉ូតូកាលពីវេលាម៉ោង៨និង៣០នាទីថ្ងៃទី៦ខែមេសាឆ្នំា២០១៧នៅចំណុចក្នុងស្រែក្នុងភូមិដកពរ ឃំុវល្លិស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
លោកម៉ិច សុភាន់អធិការរងនគរបាលស្រុកសំរោងទងបាននិយាយអោយដេងថាម៉ូតូដែលប្រជាពលរថ្ឋប្រទះឃើញហើយយកមករក្សាទុកនោះម៉ាកហុងដាC125ស៊េរីឆ្នំា២០១៦ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1GJ8508។
លោកអធិការរងបន្តថានៅមុនពេលប្រទះឃើញម៉ូតូនោះ មានក្មេងម្នាក់ឈ្មោះ ណា សុផានិត ភេទប្រុស អាយុ 12ឆ្នាំ និងឈ្មោះ ឈឺន ភារម្យ ភេទប្រុស អាយុ 15ឆ្នាំ នៅភូមិតាគៀត ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានដើរមករកខ្យងនៅចំណុចស្រែចុងអូរព្រីង ខាងលិចភូមិដក់ពរ ឃុំវល្លិសរ ស្រុកសំរោងទង ចម្ងាយប្រហែល 1500ម៉ែត្រ ក៏បានប្រទះឃើញម៉ូតូ 1គ្រឿងម៉ាកហុងដា C125 ពណ៍ខ្មៅ សេរីឆ្នាំ 2016 ពាក់ផ្លាកលេខ ភ្នំពេញ 1GJ. 8508 ។រួចក៏នាំគ្នារត់មកប្រាប់ចាស់ដោយពួកគេស្មានតែមានម្ចាស់ត្រូវ។
ប្រជាពលរដ្ឋបានលើកឡើងថាម៉ូតូនេះសង្ស័យតែក្រុមចោរបានលួចមកពីណាហើយយកមកផ្លុងចោលដូចនេះទៅ។ចំពោះវត្ថុតាងខាងលើបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសំរោងទង ដើម្បីធ្វើការស្រាវជ្រាវដើម្បីរកមូលហេតុច្បាស់លាស់។ករណីខាងលើជំនាញសហការជាមួយប៉ុស្ដិ បានធ្វើការស្រាវជ្រាវ ។នគរបាលក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋណាដែលបានបាត់ម៉ូតូដែលមានភិនភាគដូចខាងលើសូមមកធ្វើការទំនាក់ទំនងនៅអធិការដ្ឋាននគរបាលស្រុកសំរោងទង ក្នុងខេត្តកំពង់ស្ពឺ៕ សុវណ្ណ វឌ្ឍនៈ