VIDEO ប្រជាពលរដ្ឋ៣ភូមិក្នុងស្រុកបន្ទាយស្រីនិងស្រុកប្រាសាទបាគង សំណូមពរដល់សម្តេចហ៊ុន សែន ជួយអន្តរាគមន៍ដោះលែងត្រាក់ទ័រ​មួយ​គ្រឿងយកមកសម្រាប់ធ្វើសែ្រ។

0

ដោយ  ខេង ឧត្តម    សៀមរាបៈ ប្រជាពលរដ្ឋចំនួន៥០គ្រួសារ បានទទូចនឹងសំណូមពរ ដល់ឯកឧត្តម ឃឹម ប៊ុនសុង អភិបាល ខេត្តសៀមរាប និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា មេត្តាជួយឲ្យដោះស្រាយ ដោះលែងគ្រឿងចក្រត្រាក់ទ័រមួយគ្រឿង ដែលជាកម្មសិទ្ធរបស់ប្រជាពលរដ្ឋ៣ភូមិ ដែលជាអំណោ​យលោកជំទាវលី អ៊ុំអេង ទិញឲ្យប្រជាពលរដ្ឋសម្រាប់ធ្វើស្រែនិងចំការ  សម្រាប់ចិញ្ចឹម អាយុជីវិតប្រពន្ឋកូន តែពេលនេះមន្រ្តីរបស់អាជ្ញាធរអប្សរា បានឃាត់ចាប់គ្រឿងចក្រត្រាក់ទ័រជាងមួយខែមួយដោយមិនបានឲ្យមកវិញទេ។

ប្រជាពលរដ្ឋបាន និយាយថា ដីស្រែប្រជាពលរដ្ឋ៥០គ្រួសារ មានចំនួនសរុប១៦០ហិចតា  ត្រូវបានលោកជំទាវលី អ៊ុំអេង ទិញនៅឆ្នាំ២០០០ ក្រោយពីបានទិញហើយ លោកជំទាវលី អុំអេង បានឲ្យប្រជាពលរដ្ឋចំនួន៣ភូមិ ក្នុងនោះមានភូមិតាប៉ាង ភូមិបង្កង និងភូមិគីរីមន្ត ស្រុកបន្ទាយស្រី និងស្រុកប្រាសាទបាគង ខេត្តសៀមរាប ធ្វើស្រែជារៀងរាល់ឆ្នាំ ដោយសារមានការអាណិតអាសូ របស់លោកជំទាវ យល់ឃើញថាប្រជាពលរដ្ឋមានការខ្វះខាត គោ ក្របីសម្រាប់ធ្វើស្រែ ទើបលោកជំទាវបានទិញត្រាក់ទ័រមួយគ្រឿង​សម្រាប់ឲ្យប្រជាពលរដ្ឋធ្វើស្រែវស្សា  តែអ្វីដែលធ្វើឲ្យប្រជាពលរដ្ឋមានការហួសចិត្តនោះគឺ មានមន្រ្តីអាជ្ញាធរអប្សរា មានយកឃាត់ និងចាប់យកត្រាក់ទ័រ ទៅរក្សាទុកនៅនាយកដ្ឋានអាជ្ញាធរអប្សរា ចាប់តាំងពីថ្ងៃទី១៦ ខែកុម្ភះ ឆ្នាំ ២០១៧ ។

នៅព្រឹកថ្ងៃទី ៦ ខែមេសា ឆ្នាំ ២០១៧ តំណាងប្រជាពលរដ្ឋបានបញ្ជាក់ថា ដីស្រែនេះគឺពួកគាត់បានធ្វើស្រែមកជាយូរយាណាស់មកហើយ ហើយក៏ពុំដែលមានបញ្ហានោះទេ ទោះបីជាដីស្ថិតនៅជាប់ដែនអាជ្ញាធរអប្សរា តែក៏ជាដីស្រែរបស់ប្រជាពលរដ្ឋ ធ្វើស្រែតាំង ពីមិនទាន់មានអាជ្ញាធរអប្សរាម្លេះ ម្យ៉ាងទៀតបើសិនជាជាប់ដែនគ្រប់គ្រងរបស់អាជ្ញាធរអប្សរា ក៏ប្រជាពលរដ្ឋ មិនបានទៅសាងសង់ សំណង់រ៉ឺង ឬក៏សំណង់ស្រាល បុកគ្រិះអ្វីនោះទេ គឺពួកគាត់ដាំស្រូវសម្រាប់ចិញ្ចឹមជីវិត និងសុំឲ្យឯកឧត្តម ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប មេត្តាជួយលើកលែង និងអធ្យាស្រ័យដល់ប្រជា ពលរដ្ឋក្រីក្រទាំងនេះផង ដើម្បីឲ្យមានមុខរបរ ចៀសវាងទៅចំណាក់ស្រុក  ។

ដោយ  ខេង ឧត្តម