បញ្ចូលហ្គាសខុសបច្ចេកទេសបណ្តាលឱ្យផ្ទុះឆេះផ្ទះរាលឆ្លងឆេះអស់ផ្ទះ២ល្វែងថែមទៀតរងរបួសស្រាលកម្មករម្នាក់

0

សៀមរាប៖ កម្មករម្នាក់បានបញ្ចូលហ្គាសពីធុងធំ៤០គីឡូ យកមកបញ្ចូលធុងតូចៗ ដើម្បីយកទៅបោះឱ្យម៉ូយ ខណៈពេលនោះបញ្ចូលខុសបច្ចេកទេស ក៏ផ្ទុះក្បាលហ្គាស បណ្តាលឱ្យឆេះផ្ទះយ៉ាងសន្ធោ សន្ធៅ ហើយរាលដល់ផ្ទះ២ល្វែងទៀត គឺផ្ទះថ្ម លក់ទូរស័ព្ទ និងផ្ទះឈើ បោកអ៊ុត ព្រមទាំង

បណ្តាលឱ្យរបួសស្រាលកម្មករហ្គាសម្នាក់ បង្កឱ្យមានការភ្ញាក់ផ្អើលពេញក្រុងសៀមរាប។
ហេតុការឆេះផ្ទះនោះបានកើតឡើងនៅវេលាម៉ោង៩និង៥៥នាទីថ្ងៃទី៧ខែមេសាឆ្នាំ២០១៧ ស្ថិតនៅមុខសណ្ឋាគារ អង្គរ ដាវណ្ណ ក្រុមទី៩ ក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុង/ខេត្ត សៀមរាប មូលហេតុ បង្កឡើងដោយ ផ្ទះលក់ និងបញ្ចូលហ្គាស។
តាមប្រភពពីសមត្ថកិច្ចនគរបាលខេត្តបានប្រាប់ថា មុនពេលកើតហេតុមានពលរដ្ឋបានរាយ ការណ៍មកនគរបាលមូលដ្ឋានថា មានករណីឆេះផ្ទះនៅម្តុំផ្សារញ៉ែ ខណៈពេលនោះកម្លាំងនគរបាលប៉ុស្តិ៍ ក៏បាននាំគ្នាចុះមកដល់កន្លែងកើតហេតុ ឃើញសភាពការមិនស្រួលក៏រាយការបន្តទៅ កម្លាំងការិយាល័យនគរបាលពន្លត់អគ្គិភ័យនៃស្នងការនគរបាលខេត្ត និងកម្លាំងកងរាជអាវុធហត្ថខេត្ត ដើម្បីឱ្យជួយអន្តរាគមន៍។ប្រភពបានបន្តថា បន្ទាប់ពីបានរាយការរួចមក មួយសន្ទុះក៏ឃើញរថយន្តពន្លត់អគ្គិភ័យរបស់នគរបាល និង រថយន្តពន្លត់អគ្គិភ័យរបស់កងរាជអាវុធហត្ថខេត្ត ជួយមកពន្លត់ជាច្រើនគ្រឿងផងដែរ ប៉ុន្តែ នៅមិនអាចទប់ទល់នឹងស្ថានភាព ទើបឃើញមានរថយន្តពន្លត់អគ្គិភ័យរបស់ព្រលានយន្តហោះ មកជួយអន្តរាគមន៍ចំនួន១គ្រឿង បន្ថែមទៀត ទើបអាចទប់ទល់ ស្ថានភាពភ្លើងដែលឆេះនោះបានផងដែរ។
មូលហេតុគឺ បណ្តាលមកពីកម្មករ ដែលរងរបួសស្រាលនោះ មានឈ្មោះ ធឿន នី ភេទប្រុសអាយុ២២ឆ្នាំរស់នៅជាមួយម្ចាស់ផ្ទះ របួសរលាក ត្រង់ ដៃឆ្វេង និងជើងស្តាំ បានបញ្ចូលហ្គាសពីធុងធំចំណុះ៤០គីឡូ យកមក បញ្ចូលធុងតូច និងកំប៉ុង ដើម្បីយកទៅបោះឱ្យម៉ូយ ខណៈពេលនោះធុងហ្គាសដែលបញ្ចូលនោះបានបែកផ្កាភ្លើង ចេញពីក្បាលធុង បណ្តាលឱ្យឆេះយ៉ាងសន្ធោ សន្ធៅ ហើយរាលដាល ដល់ផ្ទះ២ល្វែង គឺ ផ្ទះ ថ្ម មួយល្វែង លក់ ទូរស័ព្ទដៃ និងផ្ទះឈើមួយល្វែង បោកអ៊ុត បណ្តាឱ្យខូចខាតស្ទើទាំងស្រុង។ហើយផ្ទះលក់ហ្គាស ដែលឆាបឆេះនោះ មានធុង ធំ ចំនួន៥ធុង ចំណុះ៤០គីឡូ និងធុងតូចចំណុំ១៥គីឡូ ចំនួនជាង១០ ធុង និងកំប៉ុងហ្គាសតូចៗជាច្រើនផងដែរ។ ប្រភពបានបញ្ជាក់ថា ម្ចាស់ផ្ទះដែលលក់ហ្គាសបង្កនោះមានឈ្មោះ លឹម គង់ ភេទប្រុសអាយុ៥០ឆ្នាំមុខរបរលក់ និង បញ្ចូលហ្គាស មានទីលំនៅភូមិកើតហេតុខាងលើ ចំណែក ម្ចាស់ផ្ទះ ដែលបង្ក បានរត់គេចខ្លួនបាត់ស្រមោលហើយ។
សូមបញ្ជាក់ផងដែរថា ចំពោះការឆេះផ្ទះទាំង៣ល្វែង នោះ គឺ ខូចខាតផ្ទះបង្ក(លក់និងបញ្ចូលហ្គាស) អស់ ១០០%ភាគរយ និង ផ្ទះ ថ្ម លកើទូរស័ព្ទដៃ ឆេះខាងក្នុង និងខូចខាត អស់ប្រមាណជិត១០០%ភាគរយ ចំណែក ផ្ទះ ឈើ បោកអ៊ុតឈ្មោះ ស្រី រ៉ា ភេទស្រី អាយុ៤៣ឆ្នាំ មានទីលំនៅភូមិកើតហេតុខាងលើ ដែលមានយីហោ បង ស្រី ធំ បោក អ៊ុត។
ជុំវិញមជ្ឍដ្ឋាននានាក្នុងក្រុងសៀមរាប បាននិយាយខ្សិបគ្នាថា តើសមត្ថកិច្ចចម្រុះ អាចស្វែងរកម្ចាស់ផ្ទះលក់ និង បញ្ចូល ហ្គាស ដែលបង្កឱ្យឆេះ រាលដាល ដល់ផ្ទះគេ២ល្វែងទៀត នោះ យកមកផ្តន្ទាទោស ឬ សងសំណង ដល់ផ្ទះទាំង២នោះបានដែរឬទេ? តើវាសនា ម្ចាស់ផ្ទះលក់និងបញ្ចូលហ្គាស ដែលធ្វើឱ្យឆេះផ្ទះខ្លួនឯង ហើយរាលដាលដល់ផ្ទះគេទៀតនោះ តើមានវាសនា អាចគេចផុតពីសំណាញ់ច្បាប់បានដែរឬយ៉ាងណា?៕ដោយ ខេង ឧត្តម