VIDEO ពីធីចុះអនុសារណៈចងសម្ព័ន្ឋមេត្រីភាពយោគយល់គ្នារវាងយោធាខេត្តដុងណាយ និងតំបន់ប្រតិបត្តិការសឹករងកំពង់ធំ

0

កំពង់ធំៈ យោធាខេត្តដុងណាយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជើញសួរសុខទុក្ខដល់យោធាតំបន់ ប្រតិបត្តិការសឹករងកំពង់ធំ ក្នុងឳកាសពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ  និងពិធីចុះហត្ថលេខាចងសម្ព័ន្ឋមេត្រីភាព យោគយល់គ្នារវាងយោធាខេត្តដុងណា បញ្ជាការដ្ឋានយោធភូមិភាគទី៧ និងតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បញ្ជាការដ្ឋានយោធភូមិភាគទី៤ បានធ្វើឡើងនៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ ២០១៧ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដោយមានពិធីរំាត្រុតដែលជាល្បាំប្រពៃណីខ្មែរជូនដល់គណប្រតិភូទស្សនាផងដែរ។ឯកឧត្តម គង់ វិមាន អភិបាលរងខេត្តកំពង់ធំ បានមានប្រសាសន៍ ត្រេតអរចំពោះកិច្ចសហការសម្ព័ន្ឋមេត្រីភាព និងថ្លែងអំណរគុណ ចំពោះកងទ័ពប្រជាជនវៀតណាម និងតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលមានកិច្ចសហការល្អ  និងសង្ឃឹមថាខេត្តទាំងពីរ មានចំណងមិត្តភាពល្អ  ក្នុងនោះប្រជាពលរដ្ឋខ្មែរក៏បានជួយដល់ប្រជាជនវៀតណាមក្នុងឆ្នាំ១៩៧០ ចំណែកកងទ័ពវៀតណាមក៏បានជួយដល់ប្រជាពលរដ្ឋខ្មែរ ក្នុងឆ្នាំ១៩៧៩ តែប្រជាពលរដ្ឋខ្មែរក៏មិនអាចបំភ្លេចគុណបំណាច់ដ៏ធំធេងដែលបានជួយ​រំដោះប្រជាពលរដ្ឋខ្មែរឲ្យរួចពីសេចក្តីស្លាប់ ក្នុងបនក្បត់ប្រល័យពូជសាសន៍ប៉ុលពត និងសុំឲ្យចំណងសាមគ្គីរវាង​ប្រទេសទាំងពីជាយូរអង្វែងតទៅទៀត។

លោកចិន ង៉ុកខាយ ប្រធានគណៈបញ្ជាការយោធាខេត្តដុងណាយ បានអគុណដល់អាជ្ញាធរខេត្តកំពង់ធំ និងមេបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងប្រជាពលរដ្ឋ ដែលបានផ្តល់កិច្ចសហការ ជាមួយនឹងប្រជាជនវៀតណាម ដែលរស់នៅក្នុងប្រទេសកម្ពុជា ក្នុងការប្រកបមុខរបរទទួលទាន និងសូមអរគុណកម្លាំងសមត្ថកិច្ច ដែលបានការពារសុវត្តិ ហើយសង្ឃឹមថាកិច្ចសហការ រវាងប្រទេសទំាងពីរ និងប្រជាជនទាំងពីរ និងល្អប្រសើរជារៀងរហូត។

ឯកឧត្តម សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ  បានបញ្ជាក់ថា  ដំណើរទស្សនៈកិច្ចរបស់ប្រតិភូយោធាខេត្តដុងណាយ គឺជាការពង្រឹកពង្រឹងចំណងសាមគ្គីភាព និងកិច្ចសហការរវាងអង្គភាពទាំងពីរ ប្រទេសទាំងពីរ កម្ពុជា វៀតណាម កងទ័ពជាឆ្អឹងខ្នងរបស់ប្រទេសជាតិ ដើម្បីបង្កើនសម្ព័ន្ឋភាពរវាងកងទ័ពសាធារណៈរដ្ឋសង្គមនិយមប្រជាជនវៀតណាម និងកងយោធពលខេរៈភូមិន្ទ ទាំងផ្នែកសន្តិសុខ និងផ្នែកសេដ្ឋកិច្ច នៅតាមបន្ទាត់ព្រំដែន រាជរដ្ឋាភិបាល បានយកចិត្តទុក ដាក់ និងជម្រុញឲ្យ កងកម្លាំងអាជ្ញាធរ សហការប្រតិបត្តិការជាមួយនិងប្រទេសជិតខាង ដើម្បីបង្កើនភាពជិត ស្និទនិងរួមគ្នាសហការការពារទប់ស្កាត់បទល្មើសផ្សេងៗនិងឲ្យមានការចុះកិច្ចព្រមព្រៀងចងសម្ព័ន្ឋភាពរវាងខេត្តនិងខេត្ត នៃឳកាសនោះ ប្រធានគណមេបញ្ជាការយោធាខេត្តដុងណាយ បានផ្តល់ជូននូវ Computer និងម៉ាស៊ីន Printer  ចំនួន៣ឈុត ដើម្បីបំរើការនៅក្នុងអង្គភាព ។

ដោយ  ប៊ុន  រដ្ឋា