រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈនាំយកអំណោយសម្តេចតេជោឧបត្ថមកងទ័ពសម្ព័ន្ធមេត្រីភាពក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ!

0

សួនលីណា

ព្រះវិហារ៖ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក នូវ សារឿន អគ្គនាយរង តំណាងក្រុមហ៊ុនម៉ែនសារុន រួមជាមួយនិងសមាជិកគណៈប្រតិភូជាច្រើនរូប បាននាំយកអំណោយដ៍ថ្លៃថ្លារបស់ សម្តេចតេជោ និងសម្តេច

កិត្តិព្រិទ្ធបណ្ឌិត មកឧត្ថមដល់កងទ័ពសម្ព័ន្ធមេត្រីភាព ដែលកំពុងបំពេញភារកិច្ចការពារ ទឹកដីទិសទី១ប្រាសាទព្រះវិហារ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ពិធីបានប្រារពធ្វើឡើង កាលពីព្រឹកថ្ងៃទី ០៨ ខែមេសា ឆ្នាំ២០១៧ ចុងសប្តាហ៍កន្លងទៅ នៅទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ ក្រោមការទទួល ស្វាគមន៍ពីសំណាក់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក នាយរងសេនាធិការចម្រុះ មេបញ្ជាការកងពលធំអន្តរាគមន៍ លេខ៣ រួមទាំងនាយ និងពលទាហានមកពីបណ្តាវរសេនាតូចចំណុះកងពលតូចអន្តរាគមន៍លេខ៧ ។
ឯកឧត្តម ឧត្តមសេនីយ៍ទោ ដួង សំនៀង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ មានប្រសាសន៍ថា ក្រោមការដឹក នាំរបស់ក្រសួងការពារជាតិ និងការបញ្ជាផ្ទាល់ពីមេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ អង្គភាពបានខិតខំ ប្រឹងប្រែងយ៉ាងសកម្មចូលរួមកែទម្រង់កសាងកងយោធពលខេមរភូមិន្ធ អនុវត្តន៍យ៉ាងម៉ឺងម៉ាត់ នូវតួនាទីភារកិច្ច បទបញ្ជារបស់ថ្នាក់លើ ទោះស្ថិតក្នុងតម្លៃណាក៍ដោយ ការពារឲ្យបានដាច់ខាតជាតិសាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលស្របច្បាប់ សំដៅរក្សាសន្តិភាព ស្ថេរភាពសង្គមឲ្យបានស្ថិតស្ថេរជារៀងរហូត ។ និងបន្តយកចិត្ត ទុកដាក់អនុវត្តន៍ជាប្រចាំ នូវយុទ្ធសាស្រ្ត៣ សកម្មភាព១០ និងបទបញ្ជា១១ចំណុច របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បន្តសហការណ៍ជាមួយអាជ្ញាធរដែនដី សមត្ថកិច្ច ជំនាញគ្រប់លំដាប់ថ្នាក់ រក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ទប់ស្កាត់រាល់ បទល្មើសផ្សេងៗ ដូចជាការលួចឆ្លងដែនខុសច្បាប់ ការជួញដូរ និងការចែកចាយប្រើប្រាស់គ្រឿងញៀន ។ ឯកឧត្តមបានបន្តទៀតថា ទន្ទឹមនិងការអនុវត្តន៍បាន ក៍ដោយសារមានការជួយឧបត្ថម ពីក្រសួងការពារជាតិ សប្បុរសជននានា ពិសេសការ ជួយឧត្ថមទាំងសម្ភារៈ និងថវិកា រួមទាំងគ្រឿងឧបភោគបរិភោគ ពីស្ថាប័ន សម្ព័ន្ធមេត្រីភាព ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រុមហ៊ុនម៉ែនសារុន បានធ្វើឲ្យអង្គភាព និងជីវភាពរស់នៅរបស់កងទ័ព កាន់តែមានភាពល្អប្រសើរឡើង ពីមួយឆ្នាំទៅមួយឆ្នាំដោយឥតឈប់ឈរ ។
រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង មានប្រសាសន៍ថា ក្រោមការដឹកនាំរបស់សម្តេចតេជោ បានធ្វើឲ្យសភាពការណ៍ជាតិ នាពេលបច្ចុប្បន្នមានសន្តិសុខសណ្តាប់ធ្នាប់ សេ្ថរភាពនយោបាយ ល្អ ធ្វើឲ្យសេដ្ឋកិច្ចជាតិរីកចម្រើនលើគ្រប់វិស័យ ទាំងវិស័យឧស្សាហកម្ម កសិកម្ម ទេសចរណ៍ គមនាគមន៍ រីកចម្រើន ឆាប់រហ័ស ឆ្លើយតបទៅនិងសំណូមពររបស់ប្រជាពលរដ្ឋ ដូចជាការដំឡើងប្រាក់បៀរវត្តន៍មន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធមានការកើនឡើងជារៀងរាល់ឆ្នាំ ។ ឯកឧត្តមបណ្ឌិត បន្តទៀតថា ក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ និងផ្តល់អាហារូបករណ៍ គ្រប់ជំនាញជូនដល់នាយ និងពលទាហាន ដែលចង់បំពេញចំណេះ និងជំនាញបន្ថែម ដើម្បីកាត់បន្ថយបានពីភាពក្រីក្រ ។
ជាកិច្ចបញ្ចប់ឯកឧត្តមបណ្ឌិត រួមទាំងប្រតិភូបានប្រគល់អំណោយរួមមាន៖ ថវិការចំនួន ៥លានរៀល ស៊ីម៉ងដ៍ ៥តោន ស័ង្កសី.២ពាន់សន្លឹក ប្រេងសាំង.៤ពាន់លីត ទឹកស៊ីអ៊ីវ.១០០យួរ ទឹកត្រី.១០០យួរ មី.១០១៧កេះ ទឹកសុទ្ធ.១៤៩កេះ ទឹកផ្លែឈើ.២០កេះ ត្រីខ.៣០កេះ បារី.៣១៦សុង ស្រាបៀរ.២០០កេះ ៕