មេបញ្ជាការតំបន់សឹករងកំពង់ធំ ចុះសួរសុខទុក្ខក្រុម​K72 ​ខេត្ត​ប៊ីញភឿក​ ​បំពេញភារកិច្ច​ជីក​រុករក​អដ្ឋិធាតុ

0

កំពង់ធំៈ ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិត្តិការសឹករងកំពង់ធំ តំណាងឲ្យ​ឯកឧត្តម​ សុខលូ​ អភិបាលខេត្តកំពង់​ធំ បានដឹកនាំមេបញ្ជាការង នាយការិយាល័យ នាយផ្នែកព្រមទាំងសហការី ចុះសួរសុខទុក្ខក្រុម​K72 នៃ​កងទ័ព​វៀតណាម​ខេត្ត​ប៊ីញភឿក​ ដែល​​កំពុង​បំពេញ​ភារកិច្ច​ជីក​រុករក​អដ្ឋិធាតុកងទ័ពស្ម័​គ្រចិត្តវៀតណាមដែលបានពលីជីវិតសម័យសង្រ្គាម នៅលើទឹកដីខេត្តកំពង់ធំ​។

ពិធីសំណេះសំណាលសួរសុខទុក្ខ ដល់ក្រុម​K72 នៃ​កងទ័ព​វៀតណាម​ខេត្ត​ប៊ីញភឿក​ ត្រូវបានធ្វើឡើងនៅថ្ងៃ៨ ខែមេសា ឆ្នាំ ២០១៧ ប្រតោភូបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលមានការចងចំណងសម្ព័ន្ឋ មេត្រីភាពជាមួយជាមួយនឹង បញ្ជាការយោធាខេត្តប៊ិញភឿក ក្នុងកិច្ចសហប្រតិបត្តិការជាមួយគ្នា ទៅវិញទៅមក ក្នុងកិច្ចសហការជីករុក រុកអដ្ឋិធាតុ កងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីជីវិតក្នុងសម័យសង្រ្គាម  ដើម្បីនាំយកអដិ្ឋធាតុទៅស្រុកកំណើត  រៀបចំពិធីបុណ្យតាមប្រពៃណី​ មកដល់​ពេល​នេះ​អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមដែលបានជីកយកបានបញ្ជូនទៅប្រទេសវៀតណាមហើយមានចំនួន​ ១០៣៦​ អដ្ឋិធាតុរួចហើយ​ ។

ឯកឧត្តម សោម ស៊ុន តំណាង​​ឯកឧត្តម​ សុខលូ​ អភិបាលខេត្តកំពង់​ធំ​ បានមានប្រសាសន៍ថា ការ​ដឹកនាំ​ប្រតិភូ​ទៅសួរសុខទុក្ខ​ ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ ប្រពៃណីខ្មែរ ​ដែល​និង​ឈាន​មក​ដល់​នៅពេលខាងមុខ ដើម្បីជាកិច្ចនៃការតបស្នង បាន​នាំ​យក​នូវ​អំណោយ​មួយ​ចំនួន​ដូច​ជា​ ស្រាបៀរ​អង្គរ​ចំនួន​២៤​ កេស​ សាច់​ជ្រូក​១០គីឡូក្រាម​ សាច់​គោ​ ៧​គឺ​ឡូ​ក្រាម​ ទឹក​ក្រូច​២កេស​ ទឹក​បរិសុទ្ធ​ ៥​ កេស​ និង​បន្លែ​គ្រប់​មុខ​ចំនួន​ ២៥​ គីឡូ​ក្រាម​ ដើម្បីជាការអបអរទទួលឆ្នាំថ្មីទាំងអស់គ្នា។

     ដោយ  ប៊ុន  រដ្ឋា