VIDEOគណៈប្រតិភូបញ្ជាការដ្ឋានយោធាខេត្តប៊ិញភឿកអញ្ជើញសួរសុខទុក្ខថ្នាក់ដឹកនាំតំបន់ប្រតិបត្តិការសឹករងកំពង់ធំ

0

កំពង់ធំៈ លោក​វរសេនីយ៍ឯក​ វូ​ ទៀនដៀន​ ប្រ​ធាន​នយោបាយ​យោធា ដឹកនាំគណៈប្រតិភូបញ្ជាការដ្ឋាយោធាខេត្តប៊ិញភឿបានចំនួន ២០នាក់ បានឆ្លៀតឳកាសអញ្ជើញ​​សួរសុខទុក្ខថ្នាក់ដឹកនាំតំបន់ប្រតិបត្តិការសឹករងក្នុងឳកាសពិធីបុណ្យចូលឆ្នាំថ្មី ដែលនិងរំកិលខិតមកខាងមុខនេះ  និងទទួលបាននូវកិច្ចស្វាគមន៍ យ៉ាងកក់ក្តៅបំផុត ពីដឹកនាំតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។

កិច្ចជួបពិភាគក្សា និងសំណេះសំណាល សួរសុខទុក្ខ ត្រូវបានធ្វើឡើង នៅ​រសៀល​ថ្ងៃទី​០៨ខែ​មេសា​ឆ្នាំ​២០១៧​ នៅ​បញ្ជាការ​រដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ​ និង​ប្រតិភូ​បញ្ជាការ​ដ្ឋាន​យោធា​ខេត្ត​ប៊ីញភឿក​ នៃ​កងទ័ព​ប្រ​ជា​ជន​វៀតណាម​ ដើម្បីបង្កើនសម្ព័ន្ឋភាពរវាងកងទ័ពសាធារណៈរដ្ឋសង្គមនិយមប្រជាជនវៀតណាម និងកងយោធពលខេរៈភូមិន្ទ ទាំងផ្នែកសន្តិសុខ និងផ្នែកសេដ្ឋកិច្ច សហប្រតិបត្តិការ បន្តជីករុករកអដ្ឋិធាតុ កងទ័ពស្ម័គ្រចិត្តវៀតណាម នៅក្នុង ភូមិសាស្រ្តខេត្តកំពង់ធំ។ 

ឯកឧត្តម សោម ស៊ុន អនុប្រធានគណៈកម្មការជីករុករកអដិ្ឋធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម បានមានប្រសាសន៍ ពីសកម្មភាពជីករុករកអដ្ឋិធាតុ កងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីជីវិតសម័យសង្រ្គាម នៅកម្ពុជា ក្នុងទសវត្យរ៍១៩៧០ លើទឹកដីខេត្តកំពង់ធំ របស់ក្រុមការងារអាជ្ញាធរខេត្តប៊ិញ ភឿក ជាមួយក្រុមK72 និងK70 យោធភូមិភាគទី៧ សាធារណៈរដ្ឋសង្គមនិយម វៀតណាម ចំនុចខ្សោយ គឺបណ្តាលមកពីប្រជាពលរដ្ឋអ្នកស្គាល់ទីតាំងកប់អដិ្ឋធាតុ បានស្លាប់ ទីតាំងមានការឈូសឆាយមានការអភិវឌ្ឍន៍ ប្រជាពលរដ្ឋខ្វះកិច្ចសហការដោយសារតែ គាត់ពុំបានយល់ពីគុណបំណាច់ជនពលីជីវិតសម័យសង្រ្គាម ។

លោក​វរសេនីយ៍ឯក​ វូ​ ទៀនដៀន​ ប្រ​ធាន​នយោបាយ​យោធាខេត្តបិញភឿក  បានថ្លែងអំណរគុណដល់អាជ្ញាធរខេត្តកំពង់ធំ កងកម្លាំងតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងប្រជាពលរដ្ឋ ដែលបានផ្តល់កិច្ចសហការ ការពារសុវត្តិភាព និងសម្រួលដល់កងកម្លាំងកងទ័ពស្ម័គ្រចិត្តវៀតណាម ដើម្បីរុករកអដិ្ឋធាតុ នាំទៅប្រារព្វពិធីបុណ្យតាមប្រពៃណី​ នៅប្រទេសកំណើត ហើយសង្ឃឹមថាកិច្ចសហការ រវាងប្រទេសទំាងពីរ និងល្អប្រសើរឡើង ជាចុងក្រោយ បានជូនកាដូរ គ្នាទៅវិញទៅមក ដើម្បីជាសេរីសួរស្តីក្នុងឆ្នាំថ្មី ។

។ដោយ  ប៊ុន  រដ្ឋា