​ឃាត់ខ្លួន​មនុស្ស​៣​នាក់ ក្នុង​រឿង​ជំនួញ​គ្រឿងញៀន បែក​សំបុក ផ្អើល​ដល់​មេ​ធំ​នៅ ស្រុក​មង្គលបុរី​

0

ខេត្តបន្ទាយមានជ័យ​៖ ឃាត់ខ្លួន​មនុស្ស​៣​នាក់ ដកហូត​បាន​ថ្នាំញៀន​មួយថង់ និង រថយន្ត ឡុ​ច​សុ​ី​ស​១​គ្រឿង ក្នុង​រឿង​ជំនួញ​គ្រឿងញៀន បែក​សំបុក ផ្អើល​ដល់​មេ​ធំ នៅ ភូមិ​ចំការ​តា​ដោក ឃុំ​ឬ​ស្សី​ក្រោក ស្រុក​មង្គល​បូរី កាលពី​វេលា​ម៉ោង​១១ និង​៤៥​នាទី ថ្ងៃទី​០៥ ខែមិថុនា ឆ្នាំ​២០១៤ ម្សិលមិញ​។​ ​

នាយការិយាល័យ នគរបាល​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តបន្ទាយមានជ័យ លោក ធិ​ន សុ​ិ​ន​ដេ​ត បាន​ឲ្យ​សារពត៌មាន​ឲ្យ​ដឹង នៅរ​ថៃ្ង​ទី​០៦ ខែមិថុនា ឆ្នាំ​២០១៤​នេះ​ថា ជនសង្ស័យ​ទាំង​០៣​នាក់​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន រួមមាន ១/​ឈ្មោះ ចេង សុខ​គីម ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ២/​ឈ្មោះ កត ចេ​ន ភេទ​ប្រុស អាយុ​២០​ឆ្នាំ និង​៣/​ឈ្មោះ ប៊ុន លី ភេទ​ប្រុស អាយុ​២០​ឆ្នាំ ពួកគេ​រស់នៅ​ក្នុងស្រុក​មង្គលបុរី មានមុខ​របរ មិន​ពិតប្រាកដ​។​

​លោក ធិ​ន សុ​ិ​ន​ដេ​ត បាន​បន្តថា មុខ​ធ្វើការ​ឃាត់ខ្លួន យោង​ការចង្អុលបង្ហាញ ពី​លោក ឧ​ត្ត​ម​សេនីយ៍​ត្រី អាត់ ខែម ស្នងការ​នគរបាល​ខេត្ត លោក​បាន​ដឹកនាំ​ក​ម្លាំ​ស្រាវជ្រាវ យ់៉ាង យកចិត្តទុកដាក់ ទើប​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ទាំង​ខាងលើ ខ​ណះ​ដែល​ពួកគេ ធ្វើ​សកម្មភាព លក់​និង​ជក់ គ្រឿងញៀន និង​បាន​ដកហូត​ថ្នាំញៀន ប្រភេទ មេ​តំ​ហ្វេ​តា​មីន មួយថង់​ទម្ងន់​1.2​ក្រាម និង​រថយន្ត​ឡុ​ច​សុ​ី​ស​៣០០​មួយគ្រឿង ពី​ឈ្មោះ ចេង សុ​គីម ក្រោយមក​ទើប​ឃាត់​បាន​បក្ខពួក​ជនសង្ស័យ ជា​បន្តបន្ទាប់​។​ ​

នៅ​ចំពោះមុខ​សមត្ថកិច្ច​សួរនាំ ជនសង្ស័យ​ទាំង​០៣​នាក់ បាន​សារភាពថា ខ្លួន​មាន​មេ​ធំ នៅ​ពី​ក្រោយខ្នង ហើយ​ថ្នាំញៀន ដែល​គេ​លក់​ចែកចាយ គឺ​លើក​បន្ត​ពី​មនុស្ស​ម្នាក់ មាន​លុយ មានអំណាច នៅ​ស្រក​មង្គល​បូរី តែ​ពេលនេះ​បាន​រត់គេចខ្លួន បាត់ស្រមោល​ហើយ​។ បច្ចុប្បន្ន ក្រោយ​សួរនាំ ជនសង្ស័យ រួមជាមួយ​វត្ថុតាង​ត្រូវបាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូនទៅ តុលាការ​ចាត់ការ​តាម​និតិ​វិធី​ច្បាប់​៕photo 1(2) photo 3(2)